ថ្មីៗនេះ ទីភ្នាក់ងារទូរគមនាគមន៍ជាតិNational Telecommunications Agency របស់ប្រេស៊ីលបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 9 នឹងមានថាមពលថ្ម 4000mAh ។ នៅក្នុងឯកសារនេះមិនមានការទម្លាយនូវព័ត៌មានច្រើននោះទេគឺគ្រាន់តែមានការបញ្ជាក់ថា ស្មាតហ្វូននេះមានថាមពលថ្ម 4,000 mAh ។
ពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីការប្រើប្រាស់ថាមពលថ្មធំនេះគឺចាប់ផ្តើមតាំងពីខែមេសាមកម្ល៉េះ ហើយវាក៏មានការនិយាយផ្សេងៗគ្នានៅក្នុងខែមិថុនានេះ។ ពេលនេះ ANATEL ក៏មានការអះអាងជាមួយនឹងឯកសាររបស់ខ្លួនផងដែរ។
យើងគិតថា នេះប្រហែលជាព័ត៌មានពិតប្រាកដមែនហើយ។ យើងសង្ឃឹមថា ការប្រើប្រាស់ថាមពលថ្មធំនេះគឺសម្រាប់ធ្វើការទប់ទល់ជាមួយនឹងការប្រើប្រាស់ និងបច្ចេកវិទ្យា Quick Charge 4.0 ហើយវាក៏មានការទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា wireless charger ផងដែរសម្រាប់ការបញ្ជូលថាមពលថ្មលឿននោះ៕