ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែបញ្ចេញនូវលទ្ធផលនៅក្នុងត្រីមាសទី 2 របស់ខ្លួនដែលនៅមានសភាពយឺតនៅឡើយ ប៉ុន្តែក្រុមហ៊ុននេះក៏ចាប់ផ្តើមនូវគម្រោងក្នុងការបង្កើតនូវបណ្តាញ 5G networks របស់ខ្លួននៅក្នុងឆ្នាំនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន T-Mobile ។
ក្រុមហ៊ុនទាំងពីរនេះចុះកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ដល់ទៅ 3.5 ពាន់លានដុល្លារសម្រាប់ផ្នែក Hardware, Software និង Services រួមជាមួយនឹងបណ្តាញ 5G network ផងដែរ។ បណ្តាញនេះនឹងប្រើប្រាស់នូវ 600MHz bands ដែលមានរលកសញ្ញាដល់ទៅ 28GHz millimeter wave bands ថែមទៀត។ ក្រុមហ៊ុន Nokia រំពឹងថាប្រាក់ចំណេញរបស់ខ្លួននឹងកើនដល់ចំនួន 9-11% ពេញមួយឆ្នាំជាមួយនឹងតម្លៃភាគហ៊ុន €0.23-0.27 នោះ៕