ព័ត៌មាន

បែកធ្លាយស្មាតហ្វូន​ Oppo A7 ដែលគេះអាងថានេះគឺពិតជាស្មាតហ្វូន Realme 2

ស្មាតហ្វូន Oppo A7 ស្ថិតនៅក្នុងពាក្យចចាមអារ៉ាមជាច្រើននៅក្នុងមួយរយៈចុងក្រោយនេះ ហើយនៅក្នុងការបែកធ្លាយចុងក្រោយបំផុតនោះគឺមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដោយសារតែយើងធ្លាប់បានអាន និងឃើញរូបរាងរបស់ស្មាតហ្វូននេះរួចមកហើយ ប៉ុន្តែសម្រាប់ពេលនេះវាបង្ហាញខ្លួនជាមួយនឹងពណ៌មាសវិញម្តង។

image

បើនិយាយអំពីលក្ខណៈសម្បត្តិ និងការរចនារូបរាងរបស់ស្មាតហ្វូន Realme 2 នេះគឺថា ស្មាតហ្វូន Oppo A7 គឺគ្រាន់តែជាកំណែសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2-inch HD+ (720 x 1520) IPS panel ជាមួយនឹង waterdrop notch បន្ទះឈីប Snapdragon 450 chipset រ៉េមទំហំ 4GB និងម៉េមូរី 64GB ។

image

កាមេរ៉ានៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ  13MP primary sensor និង secondary 2MP ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំំហំ 16MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 4,230 mAh និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ស្មាតហ្វូននេះមានវិមាត្រ 155.9×75.4×8.1mm, 158g ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែវិច្ឆិកានេះនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ CNY 1,599 ($230) ៕