បច្ចុប្បន្ននេះគ្រួសារស្ទើរតែទាំងអស់សុទ្ធតែត្រូវការការរស់នៅប្រកបដោយផាសុកភាព និងមានភាពងាយស្រួល។ ដោយមើលឃើញនូវតម្រូវការដ៏ចាំបាច់បែបនេះ ទើបក្រុមហ៊ុន សាមសុង បានបង្ហាញ និងធ្វើការផ្តល់ជូននូវម៉ាស៊ីនត្រជាក់ ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST របស់ខ្លួនដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន។ គួរបញ្ជាក់ផងដែរថា ម៉ូឌែលស៊េរីថ្មីចុងក្រោយនេះគឺត្រូវបានផលិតឡើងដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា Digital 8-Pole, Virus Doctor និង R32 ជាមួយគ្នាតែម្តង។ បច្ចេកវិទ្យាទាំងអស់នេះគឺពិតជាមានសារៈសំខាន់បំផុតក្នុងការធ្វើឱ្យបែបផែននៃការរស់នៅរបស់លោកអ្នកប្រកបដោយសុខមាលភាព និងមានភាពងាយស្រួលបំផុត។ តើបច្ចេកវិទ្យាទំាងអស់នេះមានមុខងារអ្វីខ្លះ និងមានអត្ថប្រយោជន៍អស្ចារ្យប៉ុនណា?
– Digital Inverter 8-Pole ៖ ជួយសន្សំសំចៃអគ្គិសនីរហូតដល់ 68% បើធៀបជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មតា។ ហើយអ្វីដែលពិសេសសម្រាប់បច្ចេកវិទ្យាមួយនេះគឺមិនមានសម្លេងរំខាន និងប្រើប្រាស់បានយូរអង្វែងផងដែរ។
– Virus Doctor ៖ ជួយច្រោះយកធូលីដី មេរោគចម្លង និងបាក់តេរី ដែលមានក្នុងខ្យល់ ក្នុងបន្ទប់ ឬគេហដ្ឋានដែលអាចបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យនៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។
– ប្រព័ន្ធហ្គាសR32 ៖ នេះគឺជាប្រព័ន្ធដ៏ពិសេសបំផុតក្នុងការកាត់បន្ថយការបំពុលបរិស្ថាន ហើយគ្រប់ពេលដែលលោកអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការគឺវាពិតជាមានសុវត្ថិភាពដល់បរិស្ថាន និងផែនដី ។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន។