១៤ កុម្ភៈ ឬ ថ្ងៃ Valentine’s Day ដែលយើងចំណាំតែងហៅថា បុណ្យសង្សារនោះ គឺជាទិវានៃក្តីស្រលាញ់ ដែលមនុស្សជាច្រើនតែងតែច្រលំថាថ្ងៃនេះគឺសម្រាប់តែគូរស្នេហ៍ប៉ុណ្ណោះដែលអាចចំនាយពេលនៅជាមួយគ្នា។ តាមពិតទៅ ការយល់បែបនេះគឺយល់ខុសហើយ។
ថ្ងៃ១៤ កុម្ភៈគឺជាថ្ងៃពិសេសមួយដែលគេប្រើប្រាស់ដើម្បីបង្ហាញនូវក្តីស្រលាញ់របស់ខ្លួនទៅកាន់មនុស្សសំខាន់របស់គេ ដែលក្នុងនោះមានទាំងពីក្រុមគ្រួសារ មិត្តភក្តិ និងគូរសេ្នហ៍ជាដើម។ មានមនុស្សមួយចំនួន ថ្ងៃនេះគឺជាថ្ងៃដែលឈឺក្បាលមួយសម្រាប់ពួកគេ ដោយសារតែពួកគេមិនដឹងថាត្រូវជូនអ្វីអោយទៅមនុស្សដែលគេស្រលាញ់នោះ។ប្រសិនជាអ្នកមានបញ្ហាដូចនេះ កុំបារម្ភអី! សម្រាប់ថ្ងៃ ១៤ កុម្ភៈខាងមុខនេះ អ្នកអាចជូនជាបាច់ផ្កា ថវិការ និងនាំគាត់ហូបអាហារឆ្ងាញ់ៗ ឬទិញសម្លៀកបំពាក់ថ្មីៗជាដើម។
ម្យ៉ាងវិញទៀត នៅក្នុងសម័យកាលបច្ចេកវិទ្យាសតវត្សទី២១ នេះ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និងចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់សប្បាយចិត្តយ៉ាងណាទៅ? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និងសប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន!
ពេលនេះ ត្រូវម៉ាច់តែម្តង! សម្រាប់ទិវានៃក្តីស្រឡាញ់តែប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន NOKIA KTH ផ្តល់ជូននូវកម្មវិធីពិសេស ដល់អតិថិជនទាំងអស់ទូទាំងប្រទេសរាល់ការទិញស្មាតហ្វូន NOKIA ស៊េរីថ្មីតាមការកំណត់របស់ក្រុមហ៊ុន។
ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់ NOKIA ដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូពិសេសភ្លាមៗដូចខាងក្រោម៖
– ទិញទូរស័ព្ទ Nokia 6.1 Plus ($269) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបស្ពាយ៍ដ៏ស្រស់ស្អាតមួយភ្លាម
ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់ 2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។Nokia 6.1 Plus បំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។ Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM) 4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ Android Pie 9.0 ថែមទៀត។
– ទិញទូរស័ព្ទ Nokia 5.1 Plus ($219) ទទួលបានកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម
Nokia 5.1 Plus មានអេក្រង់ធំល្មមប្រើប្រាស់ទំហំ 5.8’’ HD+ Display ជាមួយនឹង 19:9 Ratio ងាយស្រួលក្នុងការទស្សនាវីដេអូ ឬជជែកកម្សាន្តជាមួយមិត្តភក្តិបានយ៉ាងជក់ចិត្ត។ តួខ្លួនរបស់វាពិតជារលោងស្រស់ស្អាតជាមួយនឹងកញ្ចក់កោង 2.5D ទាំងខាងមុខ និងខាងក្រោយងាយកាន់នៅក្នុងដៃ។ Nokia 5.1 Plus បំពាក់នូវរ៉េមទំហំ 3GB ម៉េមូរីទំហំ 32GB (អាចបន្ថែមម៉េមូរីទំហំខាងក្រៅបាន 400GB) និងបន្ទះឈីប MediaTek Helio P60 សន្សំសំចៃថាមពលថ្ម និងល្បឿនលឿននៅក្នុងការលេងហ្គេម ឬការកម្សាន្តកាន់តែសម្បូរបែបបំផុត។ Nokia 5.1 Plus មានថាមពលថ្មទំហំ 3060mAh និងរន្ធដោតបញ្ចូលថាមពល USB Type-C ។កាមេរ៉ាភ្លោះរបស់ស្មាតហ្វូន Nokia 5.1 Plus នេះមានទំហំ 13MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ AI ជាច្រើនថតរូបភាពច្បាស់ស្រស់ស្អាត និងផ្ទៃខាងក្រោយព្រាលដាច់ថែមទៀត។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 8MP (F/2.2) ភ្ជាប់ជាមួយនឹងមុខងារ Portrait Lighting ផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព Selfie ស្រស់ស្អាតច្បាស់បំផុត។
– ទិញទូរស័ព្ទ Nokia 3.1 Plus ($179) ទទួលបានដបទឹកអ៊ីណុកដ៏ស្រស់ស្អាតមួយភ្លាម
Nokia 3.1 Plus នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីនេះការទស្សនាដ៏អស្ចារ្យជាមួយនឹងអេក្រង់ធំទំហំ 6’’ HD+ Screen និង 18:9 Cinematic Ratio កម្រិតដូចការទស្សនាក្នុងរោងកុនដែលផ្តល់នូវកម្រិតពណ៌ច្បាស់ និងរូបភាពលម្អិតត្រជាក់ភ្នែកតែម្តង។ Nokia 3.1 Plus មានថាមពលថ្មទំហំ 3500mAh ដែលបញ្ចូលថ្មម្តងគឺអាចប្រើប្រាស់បានយូរដល់ទៅ ២ ថ្ងៃថែមទៀត ដូចនេះការកម្សាន្តរបស់អ្នកពិតជាគ្មានដែនកំណត់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប MediaTek Helio P22 Octa-Core Processor ដែលប្រើប្រាស់នូវអង្គគណនា 8 គ្រាប់ដែលផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ និងការសន្សំសំចៃថាមពលថ្មថែមទៀត។ ដូចនេះ អ្នកនឹងមិនមានការព្រួយបារម្ភពីការអស់ថាមពលថ្មនោះទេ។ ពិសេសជាងនេះទៀតនោះ Nokia 3.1 Plus នេះបំពាក់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB សម្រាប់រក្សាទុកទិន្នន័យបានច្រើនតាមតម្រូវការ។
– ទិញទូរស័ព្ទ Nokia 2.1 ថ្មី ($115) ទទួលបានលេខស៊ីមកាត Cellcard ពិសេសជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតពេញមួយឆ្នាំ និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយភ្លាម
Nokia 2.1 (ថ្មី) នេះមានអេក្រង់ទំហំ 5.5″ IPS ជាមួយនឹងកម្រិតសមាមាត្រ 16:9 aspect ratio និងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1280 x 720 ។ អ្វីដេលធ្វើឱ្យទូរស័ព្ទនេះទាក់ទាញបំផុតនោះគឹដោយសារតែ Nokia 2.1(ថ្មី) នេះប្រើប្រាស់នូវបាសបំពងសំឡេងភ្លោះ Dual Speakers លឺពិរោះរងំរណ្តំចិត្ត។ បើក្រឡេកទៅមើលគែមរបស់ទូរស័ព្ទ Nokia 2.1 នេះគឺរំលេចទៅដោយឆ្នូវពណ៌ស្ពាន់យ៉ាងស្រស់ស្អាតដែលធ្វើឱ្យវាកាន់តែមានភាពទាក់ទាញ។ ផ្នែកខាងក្រោមរបស់ Nokia 2.1(ថ្មី) ប្រើប្រាស់នូវរន្ធសាកថ្ម micro-USB ខណៈពេលដែលរន្ធដោតកាសស្តាប់ស្ថិតនៅផ្នែកខាងលើ។ សម្រាប់ប៊ូតុងឡើងចុះសំឡេង និងប៊ូតុងចាក់សោរ (Lock Button) ស្ថិតនៅគែមខាងស្តាំ។អ្វីដែលអស្ចារ្យបំផុតសម្រាប់ទូរស័ព្ទ Nokia 2.1 នេះគឺវាប្រើប្រាស់នូវថាមពលថ្មទំហំ 4000mAh ដែលអាចកាន់ថ្មបាន 2 ថ្ងៃសម្រាប់ការបញ្ចូលថ្មម្តង។ វាពិតជាអស្ចារ្យបំផុត។ សម្រាប់កម្មវិធី Software នៅលើទូរស័ព្ទ Nokia 2.1(ថ្មី) វិញ ក្រុមហ៊ុន Nokia សន្យាថានឹងធ្វើការអាប់ដេតនូវប្រព័ន្ធសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំ ហើយធានាថាវានឹងធ្វើការ Upgrade ទៅកាន់ Android ដល់ទៅ 2 ជំនាន់ថែមទៀត។
ការផ្តល់ជូនដ៏ពិសេសនេះធ្វើឡើងនៅតាមបណ្តាហាងលក់ទូរស័ព្ទទំនើប និងដៃគូចែកចាយរបស់ក្រុមហ៊ុន NOKIA ទាំងអស់ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ គួរបញ្ជាក់ផងដែរថា រាល់ផលិតផលក្នុងកម្មវិធីពិសេសនេះគឺសុទ្ធសឹងតែជាផលិតផលស៊េរីថ្មី និងទំនើបៗដែលកំពុងតែពេញនិយមប្រើប្រាស់ និងមានការធានាគុណភាពល្អ តម្លៃសមរម្យ និងច្បាស់លាស់ត្រឹមត្រូវពីក្រុមហ៊ុន NOKIA សម្រាប់រយៈពេល ១ ឆ្នាំថែមទៀតផង។
តោះចាំអង្កាល់ទៀត! កុំឱ្យឱកាសនេះកន្លងផុតអី! មកទទួលយកកាដូជូនមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់គ្នាណា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 012879707 ៕
*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត