Nokia 8110 4G ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ KaiOS ពេលនេះទទួលនូវកម្មវិធី Software ដ៏អស្ចារ្យពីក្រុមហ៊ុន Google ។ ពេលនេះប្រព័ន្ធប្រតិបត្តិការនេះអាចដំណើរការនូវកម្មវិធី YouTube “app” ហើយ។ សម្រាប់ការអាប់ដេតនេះគឺអាចដំណើរការបាននៅលើ Store របស់វា។
Nokia 8110 4G មិនត្រឹមតែផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យបំផុតនោះទេ ប៉ុន្តែពេលនេះបណ្តាញសង្គម YouTube គឺអាចដំណើរការផ្លូវការបានហើយ។ យ៉ាងណាមិញ យើងនៅតែចង់ឃើញកម្មវិធី Whatsapp ដំណើរការនៅលើទូរស័ព្ទ Nokia 8110 4G នេះ។
យើងសង្ឃឹមថា Nokia 8110 4G នឹងនាំយកនូវកម្មវិធី Software ដ៏អស្ចារ្យជាច្រើនទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕