ព័ត៌មាន

Honor 9X បំបែកឯតទគ្គកម្មលក់ដាច់ ២០០% ច្រើនជាង Honor 8X ក្នុងការដាក់លក់លើកដំបូង

ស្មាតហ្វូន Honor 9X ដាក់លក់នៅថ្ងៃទី ៣០ ខែកក្កដានៅប្រទេសចិន ហើយការចាប់ផ្តើមលក់របស់វាបានទទួលជោគជ័យយ៉ាងខ្លាំងឈានទៅរកការនាំចេញច្រើនជាងស្មាតហ្វូនស៊េរីណាទាំងអស់របស់វា។ ការលក់ស្មាតហ្វូន Honor 9X បានច្រើនលើសពី ២០០ លានយន់ (២,៩ លានដុល្លារ) ក្នុងរយៈពេលតែ ២ នាទីប៉ុណ្ណោះដែលស្មើនឹង ២០០ ភាគរយនៃចំនួនស្មាតហ្វូនស៊េរីមុនគឺ Honor 8X ក្នុងរយៈពេលតែមួយ ហើយនេះបានបង្កើតជាកំណត់ត្រាលក់លឿនបំផុតក្នុងចំណោមស្មាតហ្វូនស៊េរី Honor X ទាំងអស់។

នៅពេលដែលស្មាតហ្វូន Honor 9X Pro ធ្វើការបញ្ជាទិញមុននៅថ្ងៃទី ៣០ ខែកក្កដានេះ ការដាក់លក់ដំបូងរបស់វាត្រូវកំណត់សម្រាប់ថ្ងៃទី ៩ ខែសីហាខាងមុខនេះនៅក្នុងប្រទេសចិន។ កាលពីសប្តាហ៍មុននៅក្នុងបទសម្ភាសន៍មួយលោក Zhao Ming និយាយថា ស្មាតហ្វូនស៊េរី Honor 9X series នេះមានគុណប្រយោជន៍ជាច្រើនបើធៀបជាមួយនឹងគូប្រជែងរបស់ខ្លួនទាក់ទងនឹងតម្លៃ និងលក្ខណៈសម្បត្តិរបស់វានោះ។ ដូច្នេះវាត្រូវតែមានការនាំចេញច្រើនជាង ២០ លានគ្រឿង។

ស្មាតហ្វូនត្រកូល X ស៊េរីមុនរបស់វារក្សាការលក់ចំនួន ១០ លានគ្រឿង ហើយឥឡូវនេះក្រុមហ៊ុនកំពុងកំណត់គោលដៅខ្ពស់ជាងនេះគឺថាស្មាតហ្វូនស៊េរី Honor 8X  លក់លើសពី ១០ លានគ្រឿងក្នុងរយៈពេល ១៧៣ ថ្ងៃ ខណៈពេលដែលការនាំចេញទូទាំងពិភពលោកលើសពី ១៥ លានគ្រឿងក្នុងរយៈពេល ៩ ខែ។លោក Zhao និយាយថាដោយក្រឡេកមើលតួលេខនៃការលក់ទាំងនេះស្មាតហ្វូនស៊េរី Honor 9X នឹងមានការនាំចេញច្រើនជាង ២០ លានគ្រឿងនៅទូទាំងពិភពលោក៕

image

image