ព័ត៌មាន

កាសស្តាប់ NOKIA TRUE WIRELESS EARPHONES (BH-705) នឹងបង្ហាញខ្លួនឆាប់ៗនេះនៅតៃវ៉ាន់

អ្វីដែលកាន់តែអស្ចារ្យជាង Nokia True Wireless Earphones នោះគឺជាកាសស្តាប់ Nokia True Wireless Earphones​ដែលមានពណ៌ក្រហម និងទឹកប្រាក់ដ៏ស្រស់ស្អាតបំផុត។ សម្រាប់ពណ៌ថ្មីនេះគឺសម្រាប់ Audio accessories ហើយវាក៏បង្ហាញខ្លួននៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន Nokia ផងដែរ។

យ៉ាងណាមិញ សម្រាប់កាសស្តាប់ BH-705 Earphones នៅមិនទាន់ដាក់លក់នៅក្នុងទីផ្សារជាច្រើន។ យ៉ាងណាមិញ វាអាចនឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងតៃវ៉ាន់។ សម្រាប់ការកម្មង់ទិញមុននឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែសីហានេះនៅ PChome ហើយការនាំចេញកាសស្តាប់នេះគឺនៅថ្ងៃទី ១៦ ខែសីហានេះ។ សម្រាប់តម្លៃរបស់ True Wireless Earphones គឺ €113 ។

Nokia True Wireless Earphones គឺពិតជាពិសេសមែនទែនដោយសារតែវាមានទម្ងន់ស្រាលក្នុងការប្រើប្រាស់។ វាមានទម្ងន់ត្រឹមតែ 5 ក្រាម ហើយវាចាក់តន្រ្តីបានរយៈពេល ១០ ម៉ោង និងការនិយាយបាន ១៥ ម៉ោងថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារញើស anti-sweat Splash protection និង Bluetooth 5.0 ថែមទៀត៕

image

image