ព័ត៌មាន

ការប្រកួតប្រជែងថ្ងៃ NOKIA WORLD PHOTOGRAPHY DAY នឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែសីហានេះ

នៅថ្ងៃចន្ទទី ១៩​ ខែសីហានេះ ពិភពលោកនឹងប្រារព្ធនូវថ្ងៃ World Photography Day នេះ។ ជាមួយនឹងការពេញនិយមទៅលើស្មាតហ្វូនដែលមានការពង្រឹងទៅលើសមត្ថភាពកាមេរ៉ានោះ មនុស្សគ្រប់គ្នានឹងមានឱកាសក្នុងការផ្តិតរូបភាពដ៏ស្រស់ស្អាតដែលផ្តល់នូវការចងចាំដែលមិនអាចបំភ្លេចបាននោះទេ។

សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏នឹងរៀបចំនូវការប្រកួតប្រជែងថ្ងៃ World Photography Day នៅលើវេទិកា Nokia Community forums នេះផងដែរ។ ក្រុមហ៊ុននឹងផ្តល់នូវរង្វាន់ជាច្រើនសម្រាប់អ្នកថតរូបភាពដ៏ជំនាញទាំងអស់នោះ។

តាមរយៈបណ្តាញសង្គម ក្រុមហ៊ុន Nokia Mobile ថ្មីៗនេះក៏ចាប់ផ្តើមធ្វើការផ្សព្វផ្សាយទៅលើរូបភាពជាច្រើនដែលថតចេញពីស្មាតហ្វូន Nokia ជាមួយនឹងការប្រើប្រាស់នូវ hashtag ShotOnNokia ។ នេះពិតជាឱកាសដ៏ល្អមែនទែនដែលក្រុមហ៊ុន Nokia Mobile ចួលរួមកាន់តែជិតស្និទ្ធិជាមួយនឹងអ្នកគាំទ្រនោះ៕

image

image