នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបញ្ជាក់ផ្លូវការថា ខ្លួននឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ IFA 2019 នេះនៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ជាមួយនឹងពាក្យស្លោកថា “Rethink Evolution” ។
ព្រឹត្តិការណ៍ IFA 2019 នេះនឹងចាប់ផ្តើមពីថ្ងៃទី ៦ខែកញ្ញាខាងមុខនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin 990 processor និងស្មាតហ្វូន 5G របស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងប្រកាសបង្ហាញនូវបច្ចេកវិទ្យា 5G, AR និង VR technologies, EMUI 10 និងជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ធ្វើការអាប់ដេតទៅលើ Mate 30 series, Harmony OS និង Huawei Mate X ផងដែរ។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រើប្រាស់នូវឱកាសនេះដើម្បីប្រកាសបង្ហាញនូវបន្ទះឈីបថ្មីនៅលើស្មាតហ្វូនត្រកូល Mate series របស់ខ្លួននៅខែក្រោយនេះ។ នៅឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ Kirin 990 processor និងស្មាតហ្វូន Mate 30 series នៅក្នុងខែតែមួយផងដែរ៕