សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ នេះ ទីផ្សារស្មាតហ្វូនពិភពលោកមានការកើនឡើង។ សម្រាប់ត្រីមាសនេះគឺល្អសម្រាប់ក្រុមហ៊ុន Huawei ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Canalys អោយដឹងថា ក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូនបានចំនួន 66.8 លានគ្រឿងដែលមានកំណើន 29% ។
ការលក់នេះគឺមានការរាប់បញ្ចូលទាំងក្រុមហ៊ុនHuawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Honor ។ នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានចំនួន 51.9 លានគ្រឿង។ នៅក្នុងត្រីមាសទី ២ ឆ្នាំនេះក្រុមហ៊ុននេះលក់បានស្មាតហ្វូន 58.7 លានគ្រឿងដែលមានកំនើន 8% ។
ក្រៅពីទីផ្សារនៅក្នុងស្រុក ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានការពង្រឹងទៅលើការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារបរទេសជាច្រើនដែលមានការកើនឡើងពី 21.5 លានគ្រឿងនៅក្នុងត្រីមាសទី ២ ដល់ទៅ 25.3 លានគ្រឿងនៅក្នុងត្រីមាសទី ៣ នេះ៕