Snapchat Track Apps: កម្មវិធីបណ្តាញសង្គមជាច្រើន Social media apps កំពុងតែមានការពេញនិយមប្រើប្រាស់ខ្លាំងមែនទែននៅលើស្មាតហ្វូន ហើយ Snapchat ក៏ជាកម្មវិធីដែលមានការពេញនិយមខ្លាំងក្នុងការប្រើប្រាស់ផងដែរ។ ក្មេងៗវ័យជំទង់ភាគច្រើនប្រើប្រាស់់កម្មវិធី Snapchat នេះក្នុងការធ្វើវីដេអូខ្លីៗ ការផ្ញើរូបភាព និង Gifs ជាដើម។
យ៉ាងណាមិញ ម្តាយឪពុកជាច្រើនប្រហែលជាមានការព្រួយបារម្ភអំពីកូនៗរបស់ពួកគេនៅពេលដែលប្រើប្រាស់ស្មាតហ្វូនជាមួយនឹងបណ្តាញសង្គមនេះ។ ពេលនេះពួកគេអាចធ្វើការតាមដាននូវសកម្មភាពរបស់កូនៗពួកគេបានហើយតាមរយៈកម្មវិធី Android Apps ទាំងនេះ។
ខាងក្រោមនេះគឺជាកម្មវិធី Snapchat track app ដែលអាចជឿជាក់ទុកចិត្តបានសម្រាប់ការប្រើប្រាស់។ ហើយកម្មវិធីទាំងនេះគឺមិនចាំបាច់ធ្វើការ Root ទៅលើម៉ាស៊ីនថែមទៀត។ កម្មវិធីទាំង ៥ នេះមានដូចជា Spyic, Cocospy, Auto Forward, Appmia និង SpyHuman ៕