ព័ត៌មាន

Samsung ឈ្នះមេដាយមាសនៅក្នុងការប្រកួតប្រជែងស្មាតហ្វូន 5G នៅក្នុងឆ្នាំ 2019

នៅក្នុងរបាយការណ៍មួយដែលបញ្ជាក់ដោយ Counterpoint បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung អះអាងថាបានលក់ស្មាតហ្វូន 5G បានចំនួន 74% នៅក្នុងការលក់នៅរដ្ឋជាច្រើនកាលពីឆ្នាំមុននេះ។ បើទោះបីជាតម្រូវការនៃស្មាតហ្វូន 5G គឺមានតិចជាងការរំពឹងទុកក៏ដោយនោះ វាមានប្រហែលជា 1% ប៉ុណ្ណោះនៃការលក់ស្មាតហ្វូនទាំងអស់សម្រាប់ឆ្នាំ 2019 នេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺបានឈ្នះមេដាយមាសនៅក្នុងទីផ្សារស្មាតហ្វូន 5G នេះ។

image

ក្រុមហ៊ុននេះមាន 74% នៅក្នុងទីផ្សារស្មាតហ្វូន 5G​ខណៈពេលដែលក្រុមហ៊ុន LG ឈ្នះមេដាយប្រាក់នៅក្នុងទីផ្សារបានចំនួន 15% ហើយក្រុមហ៊ុន OnePlus គឺមានចំនែកទីផ្សារចំនួន 11% ។ស្មាតហ្វូន 5G ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Samsung នោះគឺស្មាតហ្វូន Galaxy Note 10 Plus 5G ដែលលក់ដាច់ខ្លាំងមែនទែននៅលើ Verizon, AT&T និង T-Mobile ។

image

សម្រាប់ស្មាតហ្វូន 5G ទី ២ របស់ក្រុមហ៊ុន Samsung ដែលលក់ដាច់បំផុតនោះគឺស្មាតហ្វូន Samsung S10 5G ។ ស្មាតហ្វូន LG V50 របស់ក្រុមហ៊ុន LG គឺជាស្មាតហ្វូនដែលដំណើរការនូវបច្ចេកវិទ្យា 5G ។ វាក៏មានស្មាតហ្វូន OnePlus 7 Pro 5G ដែលលក់ដាច់ខ្លាំងនៅលើទីផ្សារផងដែរ។ ក្រុមហ៊ុន Counterpoint រំពឹងថា ឆ្នាំ ២០២០ នេះនឹងមានការកើនឡើងនៃការលក់ស្មាតហ្វូន 5G ជាក់ជាមិនខានដោយសារតែវត្តមានរបស់ស្មាតហ្វូន 5G iPhones នៅចុងឆ្នាំនេះ៕