ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បានប្រកាសបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូន Nokia C2 ដែលជាស្មាតហ្វូន 4G ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសហ្វីលីពីននៅក្នុងតម្លៃ ₱3,790 (€67, ₹ 5750, US$76) ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅក្នុង Shopee 6.6 Super Flash Sale ចាប់ពីថ្ងៃទី ៦ ខែមិថុនានេះរហូតដល់ថ្ងៃទី ១២ ខែមិថុនា។
Nokia C2 អាចធ្វើការ pre-order បាននៅក្នុងពណ៌ខ្មៅ និងពណ៌ Cyan ហើយវាមានការថែមជូនស្រោមទូរស័ព្ទថ្លាមួយ។ នៅក្នុងពេលលក់នេះ លោកអ្នកអាចប្រើប្រាស់នូវកូដ ‘GADGETZONE8‘ នៅលើហាង Shopee នេះបានដើម្បីទទួលបាននូវការបញ្ចុះតម្លៃ។
ទូរស័ព្ទនេះនឹងបន្តដាក់លក់នៅលើ Shopee ចាប់ពីថ្ងៃទី ១៣ខែមិថុនានេះដល់ថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែវាមិនមានការបញ្ចុះតម្លៃនោះទេ។ ចាប់ពីថ្ងៃទី ១៥ ខែមិថុនានេះ ក្រុមហ៊ុន Nokia Mobile នឹងបន្តពង្រីកនូវការលក់ទូរស័ព្ទ Nokia C2 នេះនៅលើ Nokia Mobile stores និងហាងលក់ជាច្រើនទៀត។ វាអាចរកទិញបាននៅលើអនឡាញចាប់ពីថ្ងៃទី ២០ ខែមិថុនានេះផងដែរ៕