ស្មាតហ្វូនមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាHuawei ដែលមានលេខកូដ MXW-AN00 ត្រូវគេជឿជាក់ថាជាស្មាតហ្វូន Honor 30 Lite ដែលឆ្លងកាត់នៅលើ Geekbench ហើយវាក៏មានការបង្ហាញនូវលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនផងដែរ។ តាមការបញ្ជាក់នៅក្នុង benchmark database នេះ ស្មាតហ្វូនដែលមានលេខកូដ MXW-AN00 នេះដំណើរការនូវ Android 10 រ៉េមទំហំ 6GB RAM និងបន្ទះឈីប MediaTek MT6873 SoC ។
ពាក្យចចាមអារ៉ាមជាច្រើនទៀតបញ្ជាក់ថា ស្មាតហ្វូន Honor 30 Lite នឹងមានបន្ទះឈីប Dimensity 800 chipset។ តាមរយៈការបែកធ្លាយនេះ ស្មាតហ្វូន Honor 30 Lite នេះមានអេក្រង់ទំហំ 6.5″ 90Hz FullHD+ display, Android 10 ដែលផ្អែកនៅលើ EMUI 10.1 ថាមពលថ្មទំហំ 4,000 mAh ជាមួយនឹងបច្ចេកវិទ្យា 22.5W fast charging ផងដែរ។
ស្មាតហ្វូនHonor 30 Lite នេះនឹងមានកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ជាមួយនឹងទំហំ 48MP, 8MP និង 2MP ៕