ស្មាតហ្វូន Galaxy M01 ប្រកាសបង្ហាញខ្លួនរួចហើយកាលពីដើមខែនេះ ប៉ុន្តែក្រុមហ៊ុនSamsung ក៏ធ្វើការនៅលើស្មាតហ្វូន M01s ផងដែរ។ ស្មាតហ្វូននេះគឺមានវិញ្ញាបនបត្រ Wi-Fi Alliance និងBureau of Indian Standards (BIS) ហើយពេលនេះវាក៏ទទួលបាននូវវិញ្ញាបនបត្រ TUV Rheinland ផងដែរ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 3,900 mAh ។
នៅលើបញ្ជីនៃវេបសាយរបស់ TUV Rheinland នេះមិនមានទម្លាយនូវលក្ខណៈសម្បត្តិច្រើនរបស់ស្មាតហ្វូន Galaxy M01s នេះទេ ប៉ុន្តែស្មាតហ្វូននេះក៏ឆ្លងកាត់នៅលើ Geekbench កាលពីខែឧសភាផងដែរ។ ស្មាតហ្វូននេះដំណើរការនូវបន្ទះឈីប Helio P22 SoC, 3GB RAM និង Android Pie ។ស្មាតហ្វូននេះនឹងដំណើរការនូវ Android 10 ផងដែរ៕