Microsoft Surface Duo បានប្រកាសបង្ហាញខ្លួនកាលពីរដូវស្លឹកឈើជ្រុះកាលពីឆ្នាំមុននេះ ហើយវាអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះផងដែរ។ Surface Duo ក៏មានការបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះផងដែរ ហើយកាន់តែពិសេសជាងនេះទៀតនោះ វានឹងមានមុខងារ 'app groups' សម្រាប់ការដំណើរការនូវមុខងារ Multitasking ផងដែរ។
សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Surface Duo នេះគឺមានអេក្រង់ទំហំ 5.6″ AMOLED និងបន្ទះឈីប 2019 Snapdragon 855 chipset ហើយវាមានថាមពលថ្មទំហម 3,460mAh ។ស្មាតហ្វូននេះដំណើរការនូវ MS Surface Pen ។ ស្មាតហ្វូននេះនឹងដំណើរការនូវ Android 10 ហើយវាអាចនឹងតម្លើងទៅកាន់ Android 11 ផងដែរ៕