វាមានពាក្យចចាមអារ៉ាមមួយដែលនិយាយអំពីស្មាតហ្វូន Mate 40-series របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Visionox ប៉ុន្តែពេលនេះដំណឹងនេះត្រូវបានបដិសេធដោយអ្នកទម្លាយព័ត៌មាន Digital Chat Station ។
គាត់អះអាងថា គាត់បាននិយាយជាមួយនឹងវិស្វករដែលធ្វើការនៅលើស្មាតហ្វូន Mate 40 ។ ស្មាតហ្វូននេះមិនមានបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់នោះទេ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Notch ឬអេក្រង់ punch-hole ។ យ៉ាងណាមិញ ដំណោះស្រាយរបស់ក្រុមហ៊ុន Visionox ពិតជាប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់បន្ទាប់មួយទៀតរបស់ Mate 40 ៕