នៅសន្និសិទ Worldwid Developer Conference (WWDC) ថ្មីៗនេះ ក្រុមហ៊ុន Apple បាន ប្រកាសប្រាប់ពិភពលោកអំពីជំនាន់ថ្មីនៃប្រព័ន្ធប្រតិបត្តិការ OS ដូចជា: iOS 14 សម្រាប់ iPhone, iPadOS 14 សម្រាប់ iPads, watchOS 7 សម្រាប់ Apple Watches, និង macOS Big Sur សម្រាប់ MacBooks ជាមួយនឹងការបញ្ចូលនូវលក្ខណៈពិសេសថ្មីៗបន្ថែម។
ក្រុមហ៊ុនបានបង្ហាញពីសុវត្ថិភាពថ្មី និងលក្ខណៈឯកជនដែលបានបន្ថែមទៅក្នុង iOS 14 និង ប្រព័ន្ធ macOS Big Sur ក្នុងគោលបំណងផ្តល់ឱ្យអ្នកប្រើនូវ៖
– ការគ្រប់គ្រងល្អជាងមុនដែលកម្មវិធីដែលបានតំឡើងនៅលើឧបករណ៍របស់អ្នកប្រើអាច ដំណើរការទិន្នន័យរបស់ពួកគេ។
– កំណត់ shady apps ដែលគ្មានភាពឯកជន និងអាចចែកទិន្នន័យជាមួយអ្នកប្រើផ្សេងបាន។
– បង្ហាញកម្មវិធីដែលគួរសង្ស័យដែលចូលលួចដោយសម្ងាត់ក្នុងបំណងលួចទិន្នន័យអ្នកប្រើ និងធ្វើសកម្មភាពផ្សេងៗ។
ប្រព័ន្ធសុវត្ថិភាពថ្មី និងលក្ខណៈឯកជន នៅលើ macOS និង iOS៖
មិនមែនរាល់កម្មវិធីអាចដំណើរការទីតាំង (Geo location) របស់អ្នកទេ។ ទូរស័ព្ទ iPhone របស់ អ្នកអាចឱ្យអ្នក block specific apps ពីការកំណត់ទីតាំងរបស់អ្នក។ ប៉ុន្តែបច្ចុប្បន្ន ជំនាន់ iOS ចុងក្រោយអាចឱ្យអ្នកចែកទីតាំងអ្នកជាមួយ apps ផ្សេងដែលអ្នកកំពុងប្រើ។
សូចនាករចង្អុលបង្ហាញប្រសិនបើ Microphone/Camera កំពុងតែថត។ ទូស័ព្ទអ្នកនឹងបង្ហាញ ចំណុចតូចពណ៌លឿងប្រសិនបើ Microphone/Camera អ្នកកំពុងថត។
តំឡើងកម្មវិធីគណនីទៅ “Sign-in with Apple”
ឥឡូវអ្នកអាចចែករូបដែលអ្នកបានជ្រើសរើសជាមួយកម្មវិធី ដែលដំណើរការរូបរបស់អ្នក ឬផ្តល់សិទ្ធិចូលដំណើរការ។
កម្មវិធីស្វែងរក Safari បន្ថែមលេខសម្ងាត់ដើម្បីត្រួតពិនិត្យ និង របាយការណ៍ឯកជន។ Apple បន្ថែមលក្ខណៈសុវត្ថិភាពថ្មី២ទៅក្នុងកម្មវិធី Safari សម្រាប់ iOS និង macOS។ ទី១គឺជួយអ្នក ប្រើដឹងប្រសិនបើពួកគេកំពុងប្រើពាក្យសម្ងាត់ដែលត្រូវបានសម្របសម្រួលនៅក្នុងគណនី អ៊ីនធឺណិត។ ទី២គឺ Safari ប្រើ Intelligent Tracking Prevention ដើម្បីកំណត់ និងការពារអ្នក តាមដានពីការថត ឬតាមដានអ្នកតាមរយៈ web។
ត្រួតពិនិត្យ និងតម្លាភាព: ការតាមដាន Cross-App
ព័ត៌មានឯកជននៅលើ App Store
លាហើយ! Apple ដែលប្រើ ARM-based Processors នៅលើឧបករណ៍ Mac
បន្ទាប់ពីបង្កើត processors សម្រាប់ iPhone និង iPad ក្រុមហ៊ុន Apple នឹងបង្កើត silicon សម្រាប់ Mac ដែលនាំឱ្យឧបករណ៍ដំណើរការកាន់តែលឿនជាមួយនឹងថាមពលដ៏មានប្រសិទ្ធិភាព។ ប្រធានក្រុមហ៊ុន Apple លោក Tim Cook មានប្រសាសន៍ថា “ជាមួយនឹងលក្ខណៈ ពិសេស និងដំណើរ ការ Apple silicon នឹងធ្វើឱ្យ Mac កាន់តែខ្លាំង និងមានសមត្ថភាពជាងមុន”៕