អ្នកស្រាវជ្រាវសង្កេតឃើញមេរោគលើគណនី Docker Hub មានឈ្មោះថា “azurenql”។ មេរោគ “azurenql” មានសកម្មភាពចាប់តាំងពីខែតុលា ឆ្នាំ២០១៩។ វាមានដំណើរការដើម្បីទាញយករូបិយវត្ថុ Monero។ អ្នកវាយប្រហាររកបានប្រាក់ ៥២៥,៣៨ XMR ដែលមានតម្លៃប្រហែល ៣០,០០០ដុល្លារដោយផ្អែកលើតម្លៃប្រាក់ដុល្លារសព្វថ្ងៃនេះ។
Docker គឺជានិម្មិតកម្មកម្រិតប្រព័ន្ធប្រតិបត្តិការ OS ដើម្បីផ្តល់កម្មវិធី(software)នៅក្នុងកញ្ចប់ដែលគេហៅថា containers។ Dockers ដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន រងការបំពានពីអ្នកវាយប្រហារ ដែលការវាយប្រហារនោះធ្វើឡើងដើម្បីរកលុយតាមរយៈក្លែងបន្លំ cryptojacking។ អ្នកវាយប្រហារប្រើទ្រឹស្តីពីរយ៉ាងដើម្បីធ្វើការបន្លំ ដោយដំណើរការរូបភាពមេរោគនៅក្នុងបរិស្ថានរបស់អ្នកប្រើប្រាស់។
ទ្រឹស្តីទី១៖ ដំបូងអ្នកវាយប្រហារផ្ញើរ mined blocks ទៅកាន់ central minexmr pool ដើម្បីប្រើប្រាស់ wallet ID។
ទ្រឹស្តីទី២៖នៅក្នុងទ្រឹស្តីទី២នេះ អ្នកវាយប្រហារពង្រាយមេរោគលើដំណើរការសេវា hosting service ដើម្បីធ្វើប្រតិបត្តិការ mining pool ដើម្បីប្រមូល mined blocks។
អ្នកស្រាវជ្រាវសង្កេតឃើញថា កញ្ចប់ wallet ID នៅតែត្រូវបានប្រើ និងឃើញសកម្មភាពថ្មីៗរបស់កញ្ចប់នេះនៅខែមេសា និងឧសភា ឆ្នាំ២០២០ នេះ៕