ព័ត៌មាន

Razer Kaira X កាសលេងហ្គេមល្អបំផុតសម្រាប់ PlayStation និង Xbox

ថ្មីៗនេះ ក្រុមហ៊ុន Razer ទើបតែប្រកាសបង្ហាញនូវកាសស្តាប់លេងហ្គេមជំនាន់ចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Razer Kaira X សម្រាប់អ្នកដែលចូលចិត្តលេង PlayStation និង Xbox ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវជើងទម្ររសាកថ្ម Xbox កាសស្តាប់ Kaira Pro និង Wolverine V2 controller ផងដែរ។

image 

កាសស្តាប់សម្រាប់លេងហ្គេមរបស់ក្រុមហ៊ុន Razer នេះប្រើប្រាស់នូវ Triforce 50mm drivers និង Razer HyperClear Cardioid Microphone ថែមទៀត។ វាក៏មានរន្ធដោត 3.5mm audio jack ផងដែរ។ កាសស្តាប់ Kaira Xនេះអាចប្រើប្រាស់បានយ៉ាងល្អឥតខ្ចោះនៅលើ Xbox, PlayStation ឬ PC ។ ពេលនេះ កាសលេងហ្គេម Razer Kaira X ដាក់លក់ហើយនៅលើវេបសាយរបស់ក្រុមហ៊ុន Razer និងក្រុមហ៊ុនចែកចាយជាច្រើនទៀត៕

image