ក្រុមហ៊ុន HTCត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន HTC Wildfire E Ultra ដែលបង្ហាញខ្លួននៅក្នុង Google Play Console ហើយវាក៏មានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះមានបន្ទះឈីប Unisoc SC9863A ជាមួយនឹង 8 Cortex-A55 cores និងរ៉េមទំហំ2GB ។
ស្មាតហ្វូននេះមានគែម Bezel ស្តើង និងប្រព័ន្ធប្រតិបត្តិការ Android 11 ។ ស្មាតហ្វូននេះប្រហែលជាមិនមែនស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះទេ។ យ៉ាងណាមិញ នេះគឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតក្នុងការប្រើប្រាស់៕