ព័ត៌មាន

Samsung Z Flip 3 ស្មាតហ្វូន Flagship បត់បានរូបរាងទាន់សម័យបំផុត

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Z Flip 3 ដែលជាស្មាតហ្វូនបត់បានទី 2 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021 ។ ស្មាតហ្វូននេះមានអេក្រង់បត់បានទំហំ 6.7 inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់​ 2640 x 1080px និងកម្រិតល្បឿនអេក្រង់ 120Hz refresh rate ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ 1.9 inch ជាមួយនឹងកម្រិតភាពច្បាស់​ 512 x 260px ។

image

​ស្មាតហ្វូន Flip 3 មានកាមេរ៉ាខាងមុខទំហំ 10 megapixel ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន 2 គ្រាប់ទំហំ 12 megapixel + 12 megapixel ។ ស្មាតហ្វូន Galaxy Z Flip 3 នេះមានថាមពលថ្មទំហំ Snapdragon 888 chipset រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,300mAh ជាមួយនឹងបច្ចេកវិទ្យា 15W charging ។​ស្មាតហ្វូននេះក៏បំពាក់នូវប្រព័ន្ធ IPX9 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀត៕

image