ក្រុមហ៊ុន Fitbit បានប្រកាសបង្ហាញនូវវត្តមានរបស់នាឡិកា Ace 2 សម្រាប់ក្មេងៗនៅក្នុងខែមីនា ឆ្នាំ ២០១៩ នេះ ហើយក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវនាឡិកាជំនាន់ថ្មីដែលមានឈ្មោះហៅថា Ace 3 នៅថ្ងៃទី ១៥ ខែមីនានេះ។ ពេលនេះ វាមានការចែករំលែកនូវរូបភាពជាច្រើនរបស់នាឡិកា Ace 3 ហើយវាមានពីរពណ៌ក្នុងការជ្រើសរើសផងដែរ។
នាឡិកានេះគឺមានអេក្រង់ទំហំ 1.47″ OLED touchscreen ដែលមានកម្រិតភាពច្បាស់ 240×240-pixel ។ នាឡិកានេះគឺមានមុខនាឡិកាជាច្រើនទៀតផងដែរ។ នាឡិកា Ace 3 នេះគឺមានប៊ូតុង Home ផងដែរ។ នាឡិកានេះគឺមានមុខងារជាច្រើនទៀតដូចជា pedometer, sleep monitor និង sports modes ផងដែរ។
នាឡិកា Fitbit Ace 3 នេះអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយទិន្នន័យនេះអាចចូលទៅមើលបានដោយក្មេងៗ និងឪពុកម្តាយបានតាមរយៈកម្មវិធី Fitbit app ។ នាឡិកានេះធ្វើពីប្លាស្ទិក និងទម្ងន់ 70g ។ វាអាចប្រើប្រាស់នៅក្រោមទឹកបានជម្រៅដល់ទៅ ៥០ ម៉ែត្រផងដែរ៕