Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ព័ត៌មានថ្មីៗ

    image
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ម៉ូឌែលថ្មីរបស់ខ្លួននោះគឺ The Frame ដែលមានអេក្រង់ទំហំ 85-inch ធំបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2021 នេះ។ ទូរទស្សន៍ស៊េរីថ្មីនេះមានអេក្រង់ 4K/QLED , HDR10, HDR10+ HLG និង 120Hz refresh rate ។ ទូរទស្សន៍ Samsung The Frame 2021 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen និងការទ្រទ្រង់នូវ Voice Assistant ថែមទៀត។
Read More
    image
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមរបស់ខ្លួនដែលមានឈ្មោះហៅថា​ Odyssey Neo G9 ។ Odyssey Neo G9 គឺជាម៉ូនីទ័រលេងហ្គេមដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់ MiniLED ដែលច្បាស់អស្ចារ្យបំផុត។ អេក្រង់កោង Quantum Mini-LED គឺមានកម្រិតភាពច្បាស់ដល់ទៅ 5K ហើយវាមាន​ ultra-wide 32:9 Aspect Ratio ។
Read More
    image
ក្រុមហ៊ុន realme ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកបានប្រកាសពីសមិទ្ធផលនៃការលក់ស្មាតហ្វូនរបស់ខ្លួនឈានដល់ 100 លានគ្រឿងទូទាំងពិភពលោក ។យោងតាមទិន្នន័យពីការស្រាវជ្រាវទីផ្សារនិងប្រឹក្សាយោបល់យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថាស្ថានភាពក្នុងអំឡុងពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសារ COVID-19 នៅឆ្នាំ 2020 ដល់ឆ្នាំ 2021  realme បានក្លាយជាស្មាតហ្វូនលំដាប់ពិភពលោកដែលមានសន្ទុះលូតលាស់លឿនបំផុតនៅក្នុងរយៈពេលបីឆ្នាំនេះ។ហើយវាក៏មានអត្រាកំណើនកើនឡើង 149% ពីមួយឆ្នាំទៅមួយឆ្នាំ នៅត្រឹមត្រីមាសទី 2 ឆ្នាំ 2021 នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC) ដែលបានបង្ហាញ។
Read More
    image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវនាឡិកាឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា Children’s Watch 4 Pro ។​ នេះគឺជានាឡិកាឆ្លាតវៃដែលមានមុខងារជាច្រើនសម្រាប់ការអប់រំ និងសុវត្ថិភាពរបស់កុមារថែមទៀត។ នាឡិកានេះមានកាមេរ៉ាខាងមុខ 5MP នៅលើអេក្រង់ 1.41-inch AMOLED touch screen និងរ៉េមទំហំ 1GB/8GB ហើយវាមាន 2 ពណ៌គឺពណ៌ខៀវ និងពណ៌ផ្កាឈូកជាមួយនឹងទម្ងន់ 57.5g ។
Read More
    image
ថ្មីៗនេះ ក្រុមហ៊ុន​Huawei ទើបតែប្រកាសបង្ហាញនូវវត្តមានរបស់ឆ្នាំងសាកថ្មីដែលមានឈ្មោះហៅថា HUAWEI 66W SuperCharge GaN Multi-port Charger ដែលមានរន្ធផតច្រើនក្នុងការប្រើប្រាស់។ ឆ្នាំងសាកថ្មីនេះប្រើប្រាស់នូវ GaN (Gallium Nitride) ដែលមិនត្រឹមតែមានទំហំតូចក្នុងការប្រើប្រាស់នោះទេ ប៉ុន្តែវាមានសមត្ថភាពខ្លាំងក្លាថែមទៀត។
Read More
    image
ក្រុមគំរាមកំហែងជាច្រើនដែលគាំទ្រដោយរដ្ឋមកពីប្រទេសចិនអាចនៅពីក្រោយការវាយប្រហារជាច្រើនប្រឆាំងនឹងអាជ្ញាធរប្រតិបត្តិនៃសហព័ន្ធរុស្ស៊ីនៅឆ្នាំ ២០២០ នេះ។ ការស្រាវជ្រាវចុងក្រោយដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុនដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី  Group-IB រកឃើញនូវមេរោគកុំព្យូទ័រមួយដែលមានឈ្មោះថា“ Webdav-O” ។
Read More
    image
ក្រុមហ៊ុន  Amazon.com Inc (AMZN.O) បានរងនូវការពិន័យទឹកប្រាក់ចំនួន $886.6 លានដុល្លារ (746 លានយូរ៉ូ) ពីសហភាពអ៊ឺរ៉ុបដោយសារតែការរំលោភបំពានទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងច្បាប់  GDPR ។ គណៈកម្មការជាតិការពារទិន្នន័យរបស់ប្រទេសលុចសំបួ (CNPD) បានពិន័យក្រុមហ៊ុន Amazon កាលពីថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 នេះ។
Read More
    image
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវអេក្រង់ឆ្លាតវៃមួយរបស់ខ្លួនដែលមានឈ្មោះហៅថា  Huawei Kids Learning Smart Screen ដែលល្អបំផុតនៅក្នុងការរៀនពីចម្ងាយដោយសារតែវាបំពាក់មកជាមួយនឹងកម្មវិធីជាច្រើនដែលពាក់ព័ន្ធទៅនឹងការអប់រំ។ វាមានកម្មវិធី Education Center, parent management, vision protection និង Smart learning ផងដែរ។
Read More
    image
ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវឧបករណ៍ multi-device wireless charger របស់ខ្លួនដែលមានកម្លាំង outputs 15W ហើយវាមានសមត្ថភាពក្នុងការសាកថ្មទៅលើឧបករណ៍ចំនួន 3 នៅក្នុងពេលជាមួយគ្នា។ ឧបករណ៍នេះគឺអាចប្រកួតប្រជែងជាមួយនឹងផលិតផលជាច្រើនរបស់ក្រុមហ៊ុនផ្សេងទៀតដូចជា Apple’s Magsafe, Xiaomi’s HyperCharge និង Realme’s MagDart Xiaomi ។
Read More
    image
ថ្មីៗនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានអះអាងថា ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារទៅលើក្រុមហ៊ុន SolarWinds បានចាប់ផ្តើមការវាយប្រហារទៅលើការិយាល័យមេធាវីនៅក្នុងរដ្ឋចំនួន 27 នៅក្នុងសហរដ្ឋអាមេរិក និងអាចចូលទៅប្រើប្រាស់នូវគណនីអ៊ីម៉ែលរបស់បុគ្គលិកនៃការិយាល័យទាំងនេះថែមទៀត។
Read More

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7846
Yesterday : 13489
This Month : 310011
Last Month : 436284
Total Visitor : 28264583