ពិតជាអស្ចារ្យណាស់ នៅចុងខែមករា ឆ្នាំ 2014 នេះក្រុមហ៊ុន Apple បានប្រកាសថា បានលក់ដាច់ iPhone ក្នុងចំនូន 51 លានគ្រឿងក្នុងរយៈពេលបីខែចុងក្រោយនេះ ។
យោងតាមសារពត៌មានរបស់ The New York Times បានឲ្យដឹងថា កាលពីឆ្នាំមុន iPhone លក់ដាច់បានត្រឹមតែចំនួន 47.8 លានគ្រឿងតែប៉ុណ្ណោះ តែសម្រាប់ ៣ ខែចុងក្រោយនេះ ចំនួននៃការលក់បានកើនឡើងរហូតទៅដល់ 51 លានគ្រឿង ដែលស្មើនឹង 7 % នៃកំនើនសរុប ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា តើទីផ្សាររបស់ចិន ដែលពង្រីកទីផ្សារ Android ទៅលើស្មាតហ្វូនដែលមានតម្លៃថោកនោះ អាចទំលាក់ចំនូននៃការកើនឡើងនៃការលក់របស់ iPhone ដែរឬទេ? យើងនឹងចាំមើលទាំងអស់គ្នា ។
ប្រភពៈ sohoa.vnexpress.net