ក្រុមហ៊ុន Apple បានប្រកាសផ្សព្វផ្សាយពីប្រភេទ Retina MacBook Pro ថ្មីរបស់ពួកគេដែលមានទំហំ 13 អ៊ីងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ស្របពេលដែលមានការផ្សព្វផ្សាយពីផលិតផល iPad Mini ថ្មីរបស់គេ។
បន្ទាប់ពីមានការចេញផ្សាយរបស់ក្រុមហ៊ុន Apple កន្លងមក យើងទាំងអស់គ្នាពិតជាបានស្គាល់នូវប្រភេទ iPad Mini TVadvert ហើយសព្វថ្ងៃនេះក្រុមហ៊ុន Apple បានចេញលក់នូវប្រភេទ Retina MacBook Pro ថ្មីដែលមានទំហំ 13 អ៊ីង។
ប្រភេទ Retina MacBook Pro ថ្មីដែលមានទំហំ 13 អ៊ីងមានបំពាក់មកជាមួយនូវកញ្ចក់អេក្រង់ដ៏ភ្លឺច្បាស់និងមាន a Intel i5 or i7 processors ទៀតផង។លក្ខណៈពិសេសជាងនេះទៅទៀតនៃប្រភេទ Retina MacBook Pro ថ្មីនោះគឺមានកាមេរ៉ានៅខាងមុខសម្រាប់លេង Chart ដ៏ភ្លឺច្បាស់ល្អ មាន dual microphone និង stereo speaker។ចំពោះប្រភេទខាងលើនេះមានតម្លៃប្រហែលជា 1699 ដុល្លារ ហើយលោកអ្នកអាចសួរនាំពីពត៏មានលម្អិតបានតាមរយៈក្រុមហ៊ុន Apple៕
ប្រភពៈ geeky-gadget