ព័ត៌មាន

ក្រុម​ហ៊ុន​ Sony ឥណ្ឌា​បាន​ប្រ​កាស​ផ្សព្វ​ផ្សាយ​ចេញ​លក់​នូវ​ប្រ​ភេទ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ Xperia

       ឥណ្ឌា៖ ក្រុមហ៊ុន Sony ឥណ្ឌា​បានប្រកាស​ផ្សព្វផ្សាយ​ចេញលក់​នូវ​ប្រភេទ​ទូរ​ស័ព្ទ​ស្មា​ត​ហ្វូ​ន Xperia ស៊េរី​ថ្មី​របស់​ពួកគេ​នៅក្នុង​ប្រទេស​ឥណ្ឌា។

       ក្រុមហ៊ុន​បាន​ថ្លែង​ជា​ផ្លូវការ​មួយ​នៅក្នុង​សន្ទរកថា​មួយ​ថា ប្រភេទ tri – Xperia miro, Xperia J និង Xperia SL មាន​បំពាក់​មកជា​មួយ​នូវលក្ខណៈពិសេសៗជាច្រើន​ដែល​អាច​ឲ្យ​លោកអ្នក​អាច​តាមដាន​ពី​ស៊េរី​ទូរស័ព្ទ​នេះ​តទៅទៀត ហើយ​ប្រភេទ​ទូរស័ព្ទ​នេះ​មានការ​ពេញនិយម​ជាវ​យកទៅលក់​បន្ត​ពី​សំណាក់​ឈ្មួញ​ជាច្រើនរូប​ផងដែរ​ទូទាំងប្រទេស​ឥណ្ឌា។ ទូរស័ព្ទ​ទាំងនេះ​នឹងធ្វើ​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​បំពេញតម្រូវការផ្សេងៗរបស់​ពួកគេ​ហើយ​វា​ព្រមទាំង​មានតម្លៃ​សមរម្យ​ទៀតផង។

       ប្រភេទ​ទូរស័ព្ទ Xperia SL មាន​បំពាក់​មកជា​មួយ​នូវ Processor ស៊េរី dual core តម្លៃ 1.7 GHz កាមេរ៉ា​ទំហំ 12 មេ​ហ្គា​ភិ​ច​សែ​ល។ចំពោះ​ប្រភេទ Xperis SL ត្រូវបាន​គេ​ដឹងថា​ជា​ប្រភេទ​ទូរស័ព្ទ​ដែលមាន​កម្រិត​កាមេរ៉ា​ភ្លឺ​ច្បាស់​នៅពេល​ថត​ហើយ​វា​មាន​រូបរាង​ស្អាត​ទៀតផង​ដែល​ធ្វើ​ឲ្យ​ក្រុមមនុស្ស​រស់នៅក្នុង​ប្រទេស​ឥណ្ឌា​ប្រើប្រាស់​ប្រភេទ​ទូរស័ព្ទ​នេះ​ច្រើន ម្យ៉ាងទៀត​វា​មានតម្លៃ​សមរម្យ​មិន​ថោក​ពេក​មិន​ថ្លៃ​ពេក។

​​       លក្ខណៈពិសេសៗនៃប្រភេទទូរស័ព្ទ Xperia J

  • អេក្រង់ FWVGA ទំហំ  4 អ៊ីងដែលមាន Resolution: 854 x 480 pixels
  • 3G, GPRS/EDGE, Wi-Fi, WiFi
  • GPS ជាមួយ A-GPS សម្រាប់ Geogle Maps
  • Bluetooth  A2DP និង USB 2.0 (Micro)
  • កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលជាមួយនឹង LED flash
  • Stereo FM Radio
  • Internal ទំហំ 4GB
  • microSD card support ទៅនឹង memory ជាង 32GB៕

           ប្រភពៈ tech 2