ព័ត៌មាន

រូប​ភាព​នៃ​ទូរ​ស័ព្ទ​ Samsung Galaxy Premier

       យើង​ប្រាកដជា​ធ្លាប់​បានឃើញ​រូបភាព​នៃ​ប្រភេទ​ទូរស័ព្ទ Samsung Galaxy Premier ថ្មី​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទៅហើយ សព្វថ្ងៃនេះ​ប្រភេទ​ទូរស័ព្ទ Samsung Galaxy Premier បានបង្ហាញ​ខ្លួន​នៅក្នុង​ក្រុមហ៊ុន NCC របស់​តៃវ៉ាន់​ក៏ដូចជា​បានបង្ហាញ​នៅក្នុង​ក្រុមហ៊ុន FCC ផងដែរ។

       គួរបញ្ជាក់​ផងដែរ​ថា​សព្វថ្ងៃនេះ​ក្រុមហ៊ុន​មាន​រូបភាព​ជាច្រើន​នៃ​ទូរស័ព្ទ Samsung Galaxy Premier ដែល​មើលទៅ​ហាក់ដូច​ជាមាន​ចំណាប់អារម្មណ៍។

       ចំពោះ​ប្រភេទ​ទូរស័ព្ទ Samsung Galaxy Premier មានលក្ខណៈពិសេសៗមួយចំនួន​គួរ​ឲ្យ​កត់សម្គាល់ វា​រួមមាន​អេក្រង់ HD Super AMOLED ទំហំ 4.65 អ៊ីង​ដែលមាន Resolution: 1280 x 720 ភិ​ច​សែ​ល។

        ទូរស័ព្ទ Samsung Galaxy Premier មានភ្ជាប់​មកជា​មួយ​នូវ Android 4.1 Jelly Bean និង​មាន​បំពាក់​មកជា​មួយ​នូវ  dual core 1.5 GHz TI អង្គ​ចងចាំ​ទំហំ 1GB កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​សម្រាប់​ថតរូប​និង​ថត​វីដេអូ​មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល។

        យើងទាំងអស់គ្នា​នឹង​ទទួលបាន​នូវ​ពត៍​មាន​លម្អិត​មួយចំនួន​អំពី​ទូរស័ព្ទ Samsung Galaxy Premier ថា​តើ​វា​ចេញលក់​នៅ​ថ្ងៃ​ណា​ច្បាស់លាស់? វា​មានតម្លៃ​ប៉ុន្មាន? ដូច្នេះ​ក្រុមហ៊ុន​នឹងធ្វើ​ការប្រកាស​ផ្សាយ​ឲ្យ​អស់លោកអ្នក​ជ្រាប​ជាក់​ជាមិនខាន​នៅក្នុង​រយៈពេល​ខាងមុខ​នេះ៕

          ប្រភពៈ Geeky gadget