ព័ត៌មាន

Nexus 10 Tablet មាន​បំ​ពាក់​មក​ជា​មួយ​​ 1.7GHz Exynos 5250 Processor

         កាលពី​ព្រឹក​ម្សិលមិញ​នេះ​យើង​បានឃើញ​នូវ​ខ្សែ​វីដេអូ​មួយ​នៃ​ប្រភេទ Nexus 10 tablet ថ្មី​របស់​ក្រុមហ៊ុន Google ហើយ​សព្វថ្ងៃនេះ​យើង​ក៏បាន​ដឹង​នូវ​លក្ខណៈពិសេស​មួយចំនួន​ផងដែរ។

         ទាក់ទង​ទៅនឹង​ប្រភេទ Tablet ​ថ្មី​ខាងលើនេះ​វា​មាន​អេក្រង់​ទំហំ 10.1 អ៊ីង​និង Resolution: 2560 x 1600 pixels។         

         Nexus 10 tablet ថ្មី​របស់​ក្រុមហ៊ុន Google មាន​បំពាក់​មកជា​មួយ​នូវ​លក្ខណៈពិសេស​ដូចជា Samsung dual core Exynos 5250 processor clocked ទំហំ 1.7GB អង្គ​ចងចាំ​ទំហំ 2GB , storage ភ្ជាប់​មកជា​មួយ​ទំហំ​16GB និង​មាន NFC , WiFi រួមទាំង Bluetooth 4.0 ទៀតផង។

          លើសពីនេះទៅទៀត Nexus 10 tablet ថ្មី​របស់​ក្រុមហ៊ុន Google មាន​កាមេរ៉ា​នៅខាងមុខ​សម្រាប់​សម្រាប់​លេង video chat និង​កាមេរ៉ា​នៅ​ខាងក្រោយ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល​ព្រមទាំង​មាន LED flash សម្រាប់​ថតរូប​និង​ថត​វីដេអូ។ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា​វា​គ្មាន microSD card slot ដូ​ច្នេ​ហ​ហើយ​ក្រុមហ៊ុន Google សង្ឃឹមថា​មនុស្ស​គ្រប់រូប​នឹង​ប្រើប្រាស់​នូវ cloud storage របស់​ពួកគេ​សម្រាប់​តម្រូវ​បន្ថែម​ពីលើ​នេះ៕

           ប្រភពៈ geeky gadget

google nexus 10