ព័ត៌មាន

ក្រុម​ហ៊ុន​ LG ប្រ​កាស​ផ្សព្វ​ផ្សាយ​ពី​ប្រ​ភេទ​ LG Touch 10 monitor

        ក្រុមហ៊ុន LG បានប្រកាស​ផ្សព្វផ្សាយ​ពី​ប្រភេទ LG Touch 10 monitor ថ្មី​មួយ​ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ Window 8 ថ្មី​របស់​ក្រុមហ៊ុន Microsoft។

        ប្រភេទ LG Touch 10 មាន​អេក្រង់​ទំហំ 23 អ៊ីង​ដែល​អាចធ្វើ​ឲ្យ​អស់លោកអ្នក​ប្រើ​ម្រាម​ទាំង​ដប់​នៅលើ​អេក្រង់​នោះ​ក៏បាន។តាម​ប្រសាសន៍​របស់លោក J.J. Lee ដែលជា​ប្រធាន​ពាណិជ្ជកម្ម IT នៅឯ​ក្រុមហ៊ុន LG Home Entertainment បាន​ឲ្យ​ដឹងថា​ដោយសារតែ​ការ​ស្រ​មោ​ស្រមៃ​របស់​ក្រុមហ៊ុន LG ថា​នឹង​បង្កើត​នូវ ប្រភេទ LG Touch 10នេះហើយ បានជា​ធ្វើ​ឲ្យ​ក្រុមហ៊ុន LG បានក្លាយ​ខ្លួន​ទៅជា​ក្រុមហ៊ុន​ឧស្សាហកម្ម​ឈានមុខ​មួយ​ដែល​អាចបង្កើត​បាន​នូវ​ផលិតផល​ថ្មី​គឺ LG Touch 10។

         បើតាម​ការសង្កេតថ្មីៗនេះ​បាន​ឲ្យ​ដឹងថា​អតិថិជន​ដែល​ធ្លាប់ប្រើ Smartphone និង Tablet ពិតជា​បានដឹង​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​ក្រុមហ៊ុន LG ដែលមាន​ឈ្មោះថា LG Touch 10 ប៉ុន្តែ​ពិតជា​មិនទាន់​បានដឹង​ពី​តម្លៃ​និង​ការប្រើប្រាស់​នៅឡើយ​ទេ។ចំពោះ​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​ក្រុមហ៊ុន​សង្ឃឹមថា​នឹងធ្វើ​ឲ្យ​អ្នកបង្កើត​នឹង​អ្នកប្រើប្រាស់​នូវ Software មាន​សេចក្តីរំភើប​រីករាយ​ឥតឧបមា​ជាក់​ជាមិនខាន។

          LG Touch 10 ត្រូវបាន​រចនា​ឡើង​ក្នុង​គោលបំណង​ដាក់​ឲ្យ​ប្រើប្រាស់​ជាពិសេស​ជាមួយ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ Window 8 ថ្មី ហើយ​វា​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កូរ៉េ​នៅ​ខែក្រោយ​នេះ បន្ទាប់មក​ចេញលក់​នៅក្នុង​ទ្វីបអឺរ៉ុប និង​មាន​ចេញលក់​នៅលើ​ទីផ្សារ​នៃ​បណ្តា​ប្រទេស​បន្ត​បន្ទាប់មកទៀត ចំណែក​តម្លៃ​វិញ​គឺ​ពុំទាន់​មានការ​កំណត់​នៅឡើយ​នោះទេ៕

         ប្រភពៈ geeky gadget