ព័ត៌មាន

ទូរ​ស័ព្ទ​ Nexus 7 ចេញ​លក់​ស្ទើ​តែ​ 1 លាន​គ្រឿង​ក្នុង​មួយ​ខែ​

        ទូរស័ព្ទ Nexus 7 របស់ Google ដែល​ផលិត​ដោយ​ក្រុមហ៊ុន Asus មាន​ស្លាក​សញ្ញា​ជា​សម្គាល់ ដែលមាន​នៅលើ​ប្រភេទ​ជាច្រើន​នៃ premium tablet។

          វា​មាន​បំពាក់​មកជា​មួយ​នូវ quad-core processor អេក្រង់​ភ្លឺ​ច្បាស់​ថ្លា​ល្អ ថ្ម​កាន់​បាន​ដល់​ទៅ 10 ម៉ោង ចំណែកឯ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍​ដំណើរការ​ជាមួយ Android Version ចុងក្រោយបង្អស់ ហើយ​វា​មានតម្លៃ 199 ដុល្លារ។

          វា​ពុំមាន​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ដែល​ប្រភេទ​ទូរស័ព្ទ Nexus 7 មានការ​ចេញលក់​ច្រើន។ក្រុមហ៊ុន Asus បានបង្ហាញ​តាមរយៈ The Wall Street Journal កាលពី​ថ្ងៃ​អង្គា​រថា​សព្វថ្ងៃនេះ​ក្រុមហ៊ុន​របស់ខ្លួន​កំពុងតែ​ចេញលក់​នូវ​ប្រភេទ Nexus 7 ចំនួន​ជិត​មួយ​លាន​គ្រឿង​នៅ​ដើមខែ​ដំបូង។

          តាម​ប្រភព​របាយការណ៍​របស់​ម​ន្ត្រី​ហិរញ្ញ​វ​ត្តុ​ឈ្មោះថា David Chang បាន​ឲ្យ​ដឹងថា​នៅក្នុង​ដើមខែ​ដំបូង ការចេញលក់​មាន​ចំនួន 500 គ្រឿង 600 គ្រឿង 700 គ្រឿង​ជា​បន្តបន្ទាប់ រហូតដល់​ខែ​ចុងក្រោយ​លក់បាន​ជិត 1 លាន​គ្រឿង។ ទូរលេខ​ខាងលើនេះ​បង្ហាញ​ពី​ការកើនឡើង​នូវ​ផលិតផល​របស់​ក្រុមហ៊ុន​តាំងពី​ចំនួន​តិច​ទៅ​ចំនួន​ច្រើន​ដែលមាន​ការ​កោត​ស​សើរ​ពី​សំណាក់​អ្នកប្រើប្រាស់​គ្រប់​មជ្ឈដ្ឋាន។

          ដោយសារតែ​មានការ​ពេញនិយម​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​ច្រើន ដូច្នេះ​ក្រុមហ៊ុន Google នឹង​បន្ត​ចេញលក់​នូវ​ប្រភេទ​ទួ​រ​ស័ព្ទ Nexus 10 ដែលមាន​អេក្រង់​ទំហំ 10អ៊ីង​ក្នុងតម្លៃ​ពិសេស​មួយ​គឺ 399 ដុល្លារ៕

          ប្រភពៈ​technobuffalo