ព័ត៌មាន

ទូរ​ស័ព្ទ​ Galaxy Note II លក់​បាន​ចំនួន​បី​លាន​គ្រឿង​

         ថ្មីៗនេះ​ក្រុមហ៊ុន Samsung បានប្រកាសថា ចាប់តាំងពី​មានការ​ចេញលក់​នូ​វប្រ​ភេទ​ទូរស័ព្ទ Galaxy Note II ពី​ខែកញ្ញា​មកដល់​ថ្ងៃនេះ​គឺ​ប្រហែលជា 37 ថ្ងៃ​កន្លង​ទៅហើយ​ដែល​ក្រុមហ៊ុន លក់​ចេញ​បាន​ប្រហែល​ជាង​បី​លាន​គ្រឿង។

         Samsung ក៏បាន​ប្រកាស​ផងដែរ​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​ទំហំ  5.5 អ៊ីង កំពុងតែ​មមាញឹក​ក្នុង​ការលក់​ដែលមាន​បី​ដំណាក់កាល ហើយ​បើ​គិតពី​ការលក់​ទាំងបី​ដំណាក់​កាលនោះ សរុបទៅ​មាន​ចំនួន ដប់​លាន​គ្រឿង​ដែល​គ្របដណ្តប់​ទូទាំង​ពិភពលោក។ប្រសិនបើ​អស់លោកអ្នក​ចង់ដឹង​នូវ​ពត៍​មាន​លម្អិត​ទាក់ទង​នឹង​ទូរស័ព្ទ​ខាងលើនេះ​សូម​ធ្វើការ​ស្រាវជ្រាវ​លើ​ពត៍​មានចាស់ៗដែល​ចេញ​លើក​មុន៕

         ប្រភពៈ tech2.in