ព័ត៌មាន

ក្រុម​ហ៊ុន​ AT&T ចេញ​លក់​នូវ​ប្រ​ភេទ​ទូរ​ស័ព្ទ​ Xperia TL និង Optimus G

        នៅ​ចុង​សប្តាហ៍​នេះ​ក្រុមហ៊ុន AT&T នឹងធ្វើ​ការចេញលក់​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្មី Sony Xperia TL និង​ម៉ូ​ដែល​ទូរស័ព្ទ LG Optimus G។

        ម៉ូ​ដែល​ទូរស័ព្ទ​ទាំងពីរ​ខាងលើនេះ​ជា​ម៉ូ​ដែល​ដែល​ឈានមុខ​គេ​បន្ទាប់ពី​ទូរស័ព្ទ Nexus 4 និង iPhone 5។ទូរស័ព្ទ Optimus G កំពុងតែ​ធ្វើដំណើរ​លុកលុយ​នៅ​គ្រប់​បណ្តា​ហាង​ទូរស័ព្ទ​ទាំងអស់​ដែល​ដាក់លក់​ក្នុងតម្លៃ 199 ដុល្លារ​ព្រមទាំង​ធ្វើការ​ចុះកិច្ចសន្យា​ផងដែរ ស្របពេល​ជាមួយគ្នានេះ​ផងដែរ​ប្រភេទ​ទូរស័ព្ទ Xperia TL មានតម្លៃ 99 ដុល្លារ។

         ប្រភេទ​ទូរស័ព្ទ​ទាំងពីរ​ខាងលើ​មាន​ភាព​អស្ចារ្យ​ណាស់ ចំពោះ​ប្រភេទ​ទូរស័ព្ទ  Sony Xperia TL វា​មាន​បំពាក់​មកជា​មួយ​អេក្រង់​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក Reality Display ទំហំ 4.6អ៊ីង កាមេរ៉ា​ទំហំ 13មេ​ហ្គា​ភិ​ច​សែ​ល និង Processor ស៊េរី dual core ទំហំ 1.5GHz។ចំណែកឯ​ប្រភេទ​ទូរស័ព្ទ LG Optimus G វិញ​វា​មាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់ True HD IPS ទំហំ 4.7 អ៊ីង​ដែលមាន Resolution: 1280 x 768 , processor ស៊េរី  Snapdragon S4 ដែលមាន​ទំហំ​ធំ​ជាង processor របស់​ទូរស័ព្ទ Sony Xperia TL ចំនួន​ទ្វេដង។

          ប្រសិនបើ​អស់លោក​អ្នកមាន​ចំណាប់អារម្មណ៍​ទៅលើ​ប្រភេទ​ទូរស័ព្ទ​ទាំងពីរ​ប្រភេទ​ខាងលើ លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​លោកអ្នក ដែលមាន​ក្រុមហ៊ុន AT&T ជា​ប្រធាន​ក្រុមហ៊ុន៕

          ប្រភពៈ intomobile