ព័ត៌មាន

តើ​​ទូរ​ស័ព្ទ​ Sony Xperia X ជា​​គំ​និត​​ថ្មី​​ដែល​​ត្រូវ​​បង្ហាញ​​លើ​​ទី​ផ្សារ​​មែន​​ទេ​?

           ថ្មីៗនេះ​ទស្សនា​វ​ដ្តី​ទីក្រុង​ទូរស័ព្ទ​បានទទួល​ច​ចាម​អា​រ៉ា ពី​គេហទំព័រ​ជាច្រើន​គឺ​ការ​បង្ហា ញ​មុខមាត់ ថ្ មី​នៃ​ត្រកូល Xperia របស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Sony នូវ ម៉ូ​ដែល Sony Xperia X ដែលជា​ទូរស័ព្ទ​ស្មា​ត​ហ្ វូ​ន​ទទួល​បានការ​រចនា​ដ៏​ស្រស់ស្អាត​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​និង​ផ្តល់នូវ​ភាព​ទាក់ទាញបំផុត​នៅពេល​បានឃើញ។

           Sony Xperia X បាន​ឲ្យ​ដឹងថា​វា​បាន​បំពាក់​នូវ​អេក្រង់​ទំហំ 4.6អ៊ិ​ញ បំពាក់ នូវ​រន្ធ mini HDMI គឺ​សម្រាប់ ត​ភ្ជាប់​ទៅ​កាន់​ទូរទស្សន៍ នៅពេល​អ្នក​ចង់​មើល​​រាល់​សកម្មភាព​វីដេអូ រូបភាពផ្សេងៗបាន​យ៉ាង​ច្បាស់​មាន​រន្ធ SIM Slot និង​រន្ធ microSD Card Slot ដែល​ផ្តល់នូវ​ភាពងាយស្រួល​ពេល​អ្នកធ្វើការ​ផ្លាស់ប្តូរ ឬ​បន្ថែម​មេ​ម៉ូ​រ៉ី​កាត ផងដែរ​ម្យ៉ាង​ក៏មាន​រន្ធ​សម្រាប់​ភ្ជាប់​ទៅកាន់​ឧបករណ៍​បំពង​សំឡេង ឬ​កាស​ស្តាប់ ទំហំ រន្ធ 5.5មិល្លីម៉ែត្រ។ សូម​បញ្ជាក់ថា ទូរស័ព្ទ Sony Xperia X គឺ​បាន​បំពាក់​នូវ​កាមេរ៉ា Dual Cameras ដែលមាន​ទាំង​កាមេរ៉ា ផ្នែក​ខាងក្រោយ និង​កាមេរ៉ា ផ្នែក​ខាងមុខ​ផងដែរ។

           អ្វីដែល​ទស្សនា​វ​ដ្តី​ទីក្រុង​ទូរស័ព្ទ​ធ្វើការ​​បង្ហាញ​ពី​ទូរស័ព្ទ Sony Xperia X គ្រាន់តែ​ជា គំនិ​ត​ច្នៃ​ប្រ​ឌិត​ថ្មី​ហើយ​ជា​ពាក្យ​ចចាមអារ៉ាម​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ទូរស័ព្ទ​ម៉ូ​ដែល​នេះ​មាន​វត្តមាន​លើ​ទីផ្សារ​មែន​នោះ​គឺ ច្បាស់​ជាមាន​ភាព​ភ្ញាក់ផ្អើល ជាក់​ជាមិនខាន​ឡើយ។ តើ​ទីបញ្ចប់​នឹង​ទៅជា​យ៉ាង​សម្រាប់ ទូរស័ព្ទ​គំរូ​ថ្មី Sony Xperia X សូម​ប្រិ​យ​មិត្ត​តាមដាន​ជា​មួយ​ទស្សនា​វ​ដ្តី​ទីក្រុង​ទូរស័ព្ទ៕