ព័ត៌មាន

ទូរ​ស័ព្ទ​ Aquos Phone SH930W ចេញ​លក់​នៅ​ក្នុង​ប្រ​ទេស​រូ​ស៊ី​

          ក្រុមហ៊ុន Sharp បានចេញ​លក់​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Android នៅក្នុង​ប្រទេស​រូ​ស៊ី ដែលមាន​ឈ្មោះថា​ទូរស័ព្ទ Aquos Phone SH930W ។

          ទូរស័ព្ទ Aquos Phone SH930W មាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់ Full HD ត្រជាក់​ភ្នែក​ទំហំ 5 អ៊ីង​និង​ប្រើប្រាស់​នូវ​អេក្រង់ IGZO មួយ​ក្នុងចំណោម​អេក្រង់​ទាំងអស់​របស់​ក្រុមហ៊ុន Sharp។វា​ជា​ទូរស័ព្ទ​មួយ​ដែល​ដំណើរការ​ជាមួយ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean និង​មាន Snapdragon processor ទំហំ 1.5GHz បូករួម​ទាំង Adreno 225 GPU  ទៀតផង។ វា​ថែមទាំង​មាន 2G និង 3G ប៉ុន្តែ​ពុំមាន 4G LTE នោះទេ។លើសពីនេះទៅទៀត​វា​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ microSD card slot ចំនួន​មួយ​ផងដែរ។

          ចំពោះ​ប្រភេទ​ទូរស័ព្ទ Aquos Phone SH930W និង​បន្ត​ចេញលក់​នៅ​ថ្ងៃទី ៨ ខែ វិច្ឆិកា ខាងមុខនេះ៕

          ប្រភពៈ geeky gadget