ព័ត៌មាន

Sony ពន្យា​ពេល​ចេញ​លក់​នូវ​ប្រ​ភេទ​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​ Xperia V

         ក្រុមហ៊ុន Sony បាន​ពន្យា​ពេល​ការចេញលក់​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Xperia V តែ​ទោះជា​យ៉ាងនេះ​ក្តី​ប្រភេទ​ទូរស័ព្ទ​នេះ​នឹង​ចេញលក់​នៅក្នុង​ទ្វីបអឺរ៉ុប​មុន​ចុងឆ្នាំ​ជាក់​ជាមិនខាន។

          វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ដំណើរការ​ជាមួយ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich។សព្វថ្ងៃនេះ​ក្រុមហ៊ុន Sony បានសម្រេច​ចិត្ត​ធ្វើការ​ពន្យា​ពេលចេញ​លក់​នូវ​ប្រភេទ​ទូ​រ​ស័ព្ទ Xperia J ដែល​ដំណើរការ​ជាមួយ​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍​ថ្មី​របស់ Android គឺ Android 4.1.1 Jelly Bean ហើយ​ចំពោះ​តម្លៃ​វិញ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​កំណត់​តម្លៃ​រួចជាស្រេច។

          ទូរស័ព្ទ Xperia V របស់​ក្រុមហ៊ុន Sony បានកំណត់​កាលបរិច្ឆេទ​ចេញលក់​ក្នុង​ខែ ធ្នូ ក្នុងតម្លៃ 549 យូ​រូ(រូបិយប័ណ្ណ​របស់​អឺរ៉ុប)។ចំណែកឯ​ប្រភេទ​ទូរស័ព្ទ Xperia J និង​ចេញលក់​ក្នុង​ខែ មករា ឆ្នាំ 2013 ខាងមុខនេះ​ក្នុងតម្លៃ 529 យូ​រូ៕

          ប្រភពៈ geeky gadget