ព័ត៌មាន

Nexus 10 Tablet មានចេញលក់នៅក្នុងហាងមួយចំនួននៅដើមខែនេះ

       ថ្មីៗនេះ​ក្រុមហ៊ុន Google បានប្រកាស​ផ្សព្វផ្សាយ​ពី​ប្រភេទ Nexus 10 tablet ថ្មី​របស់​ពួកគេ​ដែល​គម្រោងការ​នោះ​នឹង​ចេញលក់​នៅ​ថ្ងៃទី 13 វិច្ឆិកា​សប្តាហ៍​ក្រោយនេះ។

       ប៉ុន្តែ​បើទោះបីជា​មានការ​ប្រកាស​ផ្សាយ​យ៉ាងណាក៏ដោយ​គេ​ឃើញ​ប្រភេទ Nexus 10 Tablet មាន​ដាក់លក់​នៅក្នុង​ហាង​មួយចំនួន​មុននឹង​ក្រុមហ៊ុន Google ចេញលក់។

រូបភាព​ខាងក្រោម​នេះ​មាន​ដាក់លក់​នៅក្នុង​ហាង Walmart store ហើយ​ប្រភេទ Tablet នេះ​មាន​ទំហំ 32GB លក់​ក្នុងតម្លៃ 499 ដុល្លារ។សូមបញ្ជាក់​ផងដែរ​ថា​ចំពោះ​ប្រភេទ Nexus 10 tablet ខាងលើនេះ​មាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 10.055 អ៊ីង​ជាមួយ Resolution: 2560 x 1600 ភិ​ច​សែ​ល​ព្រមទាំង​មាន​ទំហំ 300 ភិ​ច​សែ​ល​ក្នុង​មួយ​អ៊ីង ហើយ​វា​ដំណើរការ​ដោយ dual core A15 processor ព្រមទាំង​មាន Mali T604 GPU ទៀតផង។

         ប្រភេទ Nexus 10 tablet មាន​កាមេរ៉ា​នៅខាងមុខ​សម្រាប់​លេង Video chat ទំហំ 1.9 មេ​ហ្គា​ភិ​ច​សែ​លហើយ​កាមេរ៉ា​នៅ​ខាងក្រោយ​សម្រាប់​ថតរូប​ឬ​ថត​វីដេអូ​ទំហំ 5  មេ​ហ្គា​ភិ​ច​សែ​ល។ វា​ក៏​គឺជា​ប្រភេទ Tablet មួយ​ដែលមាន​ភ្ជាប់​មកជា​មួយ​អង្គ​ចងចាំ​ទំហំ 2GB និង Storage មានភ្ជាប់​មកជា​មួយ​ទំហំ 16GB៕

          ប្រភពៈ geeky gadget