ព័ត៌មាន

X-Screen ប្រភេទ Tablet Android 4.0 ICS

         ក្រុមហ៊ុន Chinavasion បានផលិតនៅ Tablet ប្រភេទថ្មីឈ្មោះថា X-Screen ដែលមានតំលៃប្រហែលជា 80.14 ដុល្លា ។ Tablet X-Screen នេះវាមានទំហំអេក្រង់ 7.0 អ៊ីង 800 x 480 និងមាន multi-touch display ហើយវាមាន CPU 1.2GHz Cortex-A8 processor មាន RAM 512MB មាន WiFi និងអាចបន្ថែម​​ Memory ខាងក្រៅបាន 32GB ចំពោះ  camera ខាងមុខមានទំហំ 0.3MP ។

          X-Screen វាអាចឲ្យលោកអ្ន​កអាចមើលវីដេអូបានច្បាស់ល្អដោយអាចPlayបានជា Full HD (1080p) ជាមួយការកម្សាន្តកាន់តែបានរយះពេលយូរដោយប្រើថាមពលថ្ម 2800mAh ហើយ Tablet ប្រភេទនេះដំណើរការ Android 4.0.4 ICS OS ៕

ប្រភព៖Techfresh