ព័ត៌មាន

មកដល់ទៀតហើយជាមួយ Smart Tab II របស់ក្រុមហ៊ុន Vodafone

        ថ្មីៗនេះ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Vodafone នៅ​ចក្រភព​អង់គ្លេស​ទើបតែ​បានចេញ​លក់​នូវ​ប្រភេទ Android tablet ថ្មី​មួយ​នៅលើ​បណ្តាញ network របស់​ពួកគេ។

        ជាមួយនឹង​ប្រភេទ Android tablet ដែលមាន​ឈ្មោះថា Smart Tab II គឺ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Lenovo ហើយ​អាច​ភ្ជាប់ WiFi និង 3G បាន​ទៀតផង។

មុខងារពិសេសៗនៃ​ប្រភេទ Smart Tab II មាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់​ប្រភេទ WSVGA   ទំហំ 7 អ៊ីង​ជាមួយ Resolution: 1024 x 600 pixels និង​មានភ្ជាប់​មកជា​មួយ​នូវ Storage ដែល built មកជា​មួយ មាន​ទំហំ 4GB ព្រមទាំង​មាន​កាមេរ៉ា​ខាងមុខ​ទំហំ 0.3 មេ​ហ្គា​ភិ​ច​សែ​ល​និង​កាមេរ៉ា​ខាងក្រោយ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល​ទៀតផង។

       បន្ថែម​លើស​នេះ​ទៅទៀត វា​រួមមាន MicroSD card slot ដែល​អាច​ឲ្យ​លោកអ្នក​បន្ថែម Memory ពី 4G រហូត 32GB។ចំណែក​ប្រ​ព័​ន្ឋ​ប្រតិបត្តិ​ការណ៍ វា​ដំណើរការ​ជាមួយ Android 4.0 Ice Cream Sandwich៕

        ប្រភពៈ geeky gadget