ព័ត៌មាន

ប្រភេទ Android tablet ទំហំ 10.1 អ៊ីងរបស់ក្រុមហ៊ុន Toshiba ចេញលក់ទៀតហើយ!

         ក្រុមហ៊ុន Toshiba បានចេញ​លក់​នូវ​ប្រភេទ Android tablet ដែលមាន​ទំហំ 10.1 អ៊ីង​នៅក្នុង​ចក្រភព​អង់គ្លេស ដែលមាន​ឈ្មោះថា  AT300SE។

          យោងតាម​ប្រភព​របាយការណ៍​របស់​ក្រុមហ៊ុន​ជប៉ុន​បាន​ឲ្យ​ដឹងថា ប្រភេទ AT300SE Tablet មាន​សារៈប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់ User ទាំងអស់។

          មុខងារសំខាន់ៗនៃ​ប្រភេទ AT300SE Tablet មាន​បំពាក់​មកជា​មួយ​ប្រភេទ Tegra 3 quad-core processor របស់​ក្រុមហ៊ុន NVidia , អង្គ​ចងចាំ​ទំហំ 1GB និង​អេក្រង់​ទំហំ 10.1 អ៊ីង​ដែលមាន Resolution: 1280×800 ព្រមទាំង​មាន​កាមេរ៉ា​មុខក្រោយ​ទៀតផង។

         ចំពោះ​កាមេរ៉ា​ផ្នែក​ខាងមុខ​មាន​ទំហំ  1.2 មេ​ហ្គា​ភិ​ច​សែ​ល​និង​កាមេរ៉ា​ផ្នែក​ខាងក្រោយ​មាន​ទំហំ 3 មេ​ហ្គា​ភិ​ច​សែ​ល។ វា​មានភ្ជាប់ WiFi, Bluetooth និង​មាន Built in storage ទំហំ 16GB ព្រមទាំង​មាន microSD card slot សម្រាប់​បន្ថែម Memory ទៀតផង។ជាមួយនឹង Model នេះ​ផងដែរ វា​មាន​កម្រាស់ 10.5 មី​លី​ម៉ែត្រ​និង​ទម្ងន់ 625 ក្រាម និង​ត្រូវបាន​ចេញលក់​នៅក្នុង​ត្រីមាស​នេះ​ក្នុងតម្លៃ 475 ដុល្លារ៕

          ប្រភពៈ intomobile