ព័ត៌មាន

Vivo X1 មានកម្រាស់ស្តើងជាងគេ

        ទូរស័ព្ទ Vivo X1 ជា​ទូរស័ព្ទ Smartphone មួយ​ដែល​ពិភពលោក​ទាំងមូល​បាន​ទទួលស្គាល់ថា​ជា​ប្រភេទ​ទូរស័ព្ទ​ដែលមាន​កម្រាស់​ស្តើង​ជាងគេ។

        ជាមួយ​ទូរស័ព្ទ​ដែលមាន​កម្រាស់​ដ៏​ស្តើង​ជាងគេ​នេះ មាន​បំពាក់​មកជា​មួយ​អេក្រង់​ប្រភេទ IPS Touchscreen ទំហំ 4.7 អ៊ីង​ដែលមាន Resolution: 960 x 540 pixel, Processor ប្រភេទ Cortex-A9 dual-core មាន​ល្បឿន 1.2GHz, RAM ទំហំ 1GB ,Internal Storage ទំហំ 16GB , កាមេរ៉ា​ខាងមុខ​ទំហំ 1.3 Megapixel និង​កាមេរ៉ា​ខាងក្រោយ​ទំហំ  8 Megapixel, អាច​ភ្ជាប់ 3G,WiFi,Bluetooth ព្រមទាំង​ដំណើរការ​ជាមួយ Android 4.1 Jelly Bean និង​ថាមពល​ថ្ម​ផ្ទុក​បាន  2000mAh ទៀតផង។

        គួរបញ្ជាក់​ផងដែរ​ថា ប្រភេទ​ទូរស័ព្ទ Vivo X1 Smartphone  មានការ​កក់​ទុក​ច្រើន​ជា​ផ្លូវការ​ច្រើនណាស់​នៅក្នុង​ប្រទេស​ចិន ដែលមាន​តម្លៃ 2,498 យេន បើ​គិត​ជា​ប្រាក់​ដុល្លារ​វិញ មានតម្លៃ​ប្រហែល 400 ដុល្លារ៕

         ប្រភពៈ techfresh.net