ព័ត៌មាន

វិធីជួសជុលការ Upload រូបភាពក្នុង iOS 6

បន្ទាប់ពីក្រុមហ៊ុនបាន Updat ប្រពន្ធ័ដំណើរការ iOS 6 មកមានអ្នកប្រើប្រាស់ខ្លះមិនអាចធ្វើការ Upload រូបភាពរបស់ ពួកគេទៅ ក្នុង Facebook បានទេដោយសារតែកម្មវិធី Facebook មិនទាន់តភ្ជាប់ទៅកាន់ រូបភាពនិងវីដេអូរបស់លោកអ្នក។ នៅពេល ដែលលោកអ្នកបានបើកកម្មវិធី Facebook ហើយធ្វើការupload រូបភាពនោះអ្នកនិងឃើញ Message ក្នុងកម្មវិធី Facebook នៅលើ iOS 6 ដែលបង្ហាញថាមិនអាច upload រូបភាពទៅ Facebook បានទេ។ នៅពេលនេះយើងនិងបង្ហាញលោកអ្នកអំពីវិធីជួសជុសការ Upload រូបភាពក្នុង iOS 6 ដូចខាងក្រោមនេះ៖

 

ជាដំបូងលោកអ្នកត្រូវចូលទៅក្នុង Settings

 

 

លោកអ្នកត្រូវចុចលើប៊ូតុង Privacy នៅលើ screen

 

ចុចលើប៊ូតុង Photos បន្ទាប់លោកអ្នកត្រូវប្ដូរ Off ទៅជា On នៅត្រង់ Facebook ជាការស្រេច។ 

 

នៅពេលនេះលោកអ្នកអាចត្រលប់ទៅកាន់កម្មវិធី Facebook ហើយអ្នកអាច upload រូបភាពនៅក្នុង Facebook  ហើយដោយសារតែលោកអ្នកបានបើក camera roll ៕