ព័ត៌មាន

LG Optimus G LS970 អធិរាជថ្មីក្នុងត្រកូល G

       ស្ថិតក្នុងត្រកូល G ដូចគ្នាប៉ុន្តែមិនមែនG E970 វាគឺជាប្អូនបន្ទាប់ដែលមានឈ្មោះថា G LS970ដែលមានបង្ហាញវត្តមានដំណាលគ្នាប៉ុន្តែមានភាពខុសប្លែកគ្នា សម្រាប់ការ បំពាក់ដោយបច្ចេកវិទ្យាទំនើប។ ជាផលិតផលរបស់ក្រុមហ៊ុនLG ទូរស័ព្ទស្មាតហ្វូនLS970 បង្កើតដោយរចនាឡើងនូវរូបរាងបួនជ្រុងគួរឲ្យទាក់ទាញ និងសក្តិសមបំផុតសម្រាប់ បុរស នារីសម័យថ្មី។ ជាមួយទំហំអេក្រង់ 4.70 អ៊ីង និងដើរដោយប្រព័ន្ធដំណើរការ Android (4.0.4) ជាចំណុចពិសេសមួយរបស់ LS970 ។ ក្រៅពីនេះមានលក្ខណៈពិសេសមួយ ចំនួនទៀតដូចជា ការប្រើប្រាស់ប្រព័ន្ធ 4G Network ការប្រើប្រាស់ប្រភេទ Micro-SIM ការបំពាក់បច្ចេកវិទ្យា IPS LCD និងការប្រើប្រាស់ Capacitive, Multi-touch ជាចំណុចមួយងាយ ល សម្រាប់ការប្រើប្រាស់របស់លោកអ្នក។