ព័ត៌មាន

ទូរស័ព្ទ Iris N400 ស៊ីមពីរ លក់នៅឥណ្ឌា

        ជាមួយនឹង​ម៉ូ​ដែល​ទូរស័ព្ទ Iris N400 ស៊ីម​ពីរ​របស់​ក្រុមហ៊ុន Lava Mobile ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.0 Ice Cream Sandwich បានចេញ​ផ្សាយ​នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ!

         មុខងារពិសេសៗនៃ​ម៉ូ​ដែល​ទូរស័ព្ទ Iris N400 មាន​បំពាក់​មកជា​មួយ អេក្រង់​ប្រភេទ Capacitive Touchscreen ទំហំ 4.0 អ៊ីង​ដែលមាន Resolution: 800 x 480 ភិ​ច​សែ​ល, អង្គ​ប្រតិបត្តិការ​ប្រភេទ Single-Core Processor មាន​ល្បឿន 1GHz, ROM ទំហំ 512MB, RAM ទំហំ 512 MB , មាន MicroSD Card Slot ចំនួន​មួយ​ដែល​អាច​បន្ថែម Memory បាន​រហូតដល់ 32GB ព្រមទាំង​មាន Dual SIM Card Slot(GSM+GSM)។

         ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើង​ដោយមាន​ពីរ​ផ្នែក៖ ផ្នែក​ខាងមុខ​មាន​ទំហំ 0.3 មេ​ហ្គា​ភិ​ច​សែ​ល និង ផ្នែក​ខាងក្រោយ​មាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល។ លើសពីនេះ វា​អាច​ភ្ជាប់ WiFi ,Bluetooth,GPS និង ថាមពល​ថ្ម​ផ្ទុក​បាន​ដល់​ទៅ 1500mAh។

         គួរបញ្ជាក់​ផងដែរ​ថា ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Lava Mobile មាន​ដាក់លក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ  115 ដុល្លារ៕

         ប្រភពៈ techfresh