ព័ត៌មាន

កាន់តែស្រស់ស្អាតជាមួយទូរស័ព្ទ NEC Medias W អេក្រង់ពីរ

       ក្រុមហ៊ុន NTT DoCoMo និង NEC របស់​ប្រទេស​ជប៉ុន​បានប្រកាស​ផ្សព្វផ្សាយ​ពី​ទូរស័ព្ទ Android Smartphone ម៉ូ​ដែល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា NEC Media W មាន​បង្កប់​មកជា​មួយ​នូវលក្ខណៈពិសេសៗប្លែក​គួរ​ឲ្យ​ទាក់ទាញ​ចិត្ត។

       មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល NEC Medias W រួមមាន អេក្រង់​ទំហំ 4.3 អ៊ីង​ដែលមាន Resolution: 540 x 960 ភិ​ច​សែ​ល មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Dual Core Processor មាន​ល្បឿន 1.5GHz, RAM ទំហំ 1GB និង Storage ជាប់​ម៉ាស៊ីន​ទំហំ 16GB បូករួម​ទាំង​មាន MicroSDHC Card Slot មួយ​សម្រាប់​បន្ថែម​ទំហំ Storage ទៀតផង។

      លក្ខណៈពិសេស​បន្ថែម​លើស​នេះ​ទៅទៀត​រួមមាន កម្រិត​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 Jelly Bean ហើយ​អ្វីដែល​ពិសេស​នោះ​គឺថា វា​មាន​អេក្រង់​ពីរ។

     គួរបញ្ជាក់​ផងដែរ​ថា ទូរស័ព្ទ​ម៉ូ​ដែល NEC Medias W នេះ​នឹង​ត្រូវបាន​បញ្ចេញ​លក់​នៅ​ក្នុង​ខែ មេសា នៅក្នុង​ប្រទេស​ជប៉ុន។ ចំពោះ​ព័ត៌មាន​លម្អិត​ទាក់ទិន​ទៅនឹង​តម្លៃ​និង​ការចេញលក់​នៅលើ​បណ្តា​ប្រទេស​ដទៃទៀត​ពុំទាន់​ឃើញ​មានការ​បង្ហាញ​នៅឡើយ​ទេ៕

     ប្រភពៈ geeky gadget