ព័ត៌មាន

ស្មាតហ្វូនម៉ូដែល Micromax A65 Smarty 4.3 តម្លៃថោកសមរម្យ

         ក្រុមហ៊ុន Micromax កំពុង​រៀបចំ​បម្រុង​នឹង​ចេញលក់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ស៊ីម​ពីរ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android នៅក្នុង​ប្រទេស​ឥណ្ឌា​ដែលមាន​ឈ្មោះថា Micromax A65 Smarty 4.3។

        ចំពោះ​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ម៉ូ​ដែល Micromax A65 Smarty 4.3 រួមមាន អេក្រង់​ប្រភេទ Touchscreen ទំហំ 4.3 អ៊ីង​ជាមួយ​កម្រិត​ភាពច្បាស់ 800 x 480 ភិ​ច​សែ​ល មាន​អង្គ​ប្រតិបត្តិ​ការណ៍​ជា​ប្រភេទ Single-Core Processor ដែលមាន​ល្បឿន 1GHz, RAM ទំហំ  256MB, Internal Storage ទំហំ 190MB ព្រមទាំង​មាន MicroSD Card Slot ចំនួន​មួយ​សម្រាប់​ឲ្យ​លោកអ្នក​អាច​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ 32GB។

       ចំណែកឯ​កម្រិត​កាមេរ៉ា​វិញ ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ទំហំ 3 មេ​ហ្គា​ភិ​ច​សែ​ល​និង​ផ្នែក​ខាងមុខ​ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល និង​អាច​ភ្ជាប់ Wi-Fi បាន​ទៀតផង។

      គួរ​បញ្ជាក់ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Micromax A65 Smarty 4.3 ខាងលើនេះ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 2.3 Gingerbread ហើយ​វា​នឹង​ត្រូវបាន​បញ្ចេញ​លក់​នៅ​ពេលឆាប់ៗខាងមុខនេះ​ក្នុងតម្លៃ​ត្រឹមតែ 90 ដុល្លារ​តែប៉ុណ្ណោះ៕

     ប្រភពៈ  techfresh