ព័ត៌មាន

LG Optimus L7 II ដ៏ស្រស់ស្អាតមាននៅ Amazon

        កាន់តែ​ស្រស់ស្អាត​និង​គួរ​ឲ្យ​ទាក់ទាញ​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ដែលមាន​បង្ហាញ​នៅលើ​ទំព័រ​ផលិតផល​នៃ​គេហទំព័រ​របស់​ក្រុមហ៊ុន Amazon ដែលមាន​ឈ្មោះថា LG Optimus L7 II ដាក់លក់​ក្នុងតម្លៃ 249 Euro ប្រហែលជា 324 ដុល្លារ។

        ចំពោះ​មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG Optimus L7 II ខាងលើនេះ​រួមមាន អេក្រង់​ប្រភេទ WVGA Touchscreen Display ទំហំ 4.3 inch អង្គ​ប្រតិបត្តិ​ការណ៍​ប្រភេទ Qualcomm Dual-Core Processor មាន​ល្បឿន 1GHz, RAM ទំហំ 768MB, internal Storage ទំហំ 4GB ព្រមទាំង​មាន MicroSD card slot សម្រាប់​បន្ថែម​ទំហំ Storage ឲ្យ​បាន​កាន់តែច្រើន​ទៀតផង។

       ដោយឡែក​សម្រាប់​កាមេរ៉ា​វិញ​ត្រូវបាន​រចនា​ឡើង​ដោយមាន​បំពាក់​មកជា​ពីរ​ផ្នែក​គឺ​ខាង​មុខជា VGA Camera និង​ខាងក្រោយ​មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល ព្រមទាំង​អាច​ភ្ជាប់ GPS, HSPA, WiFi រួមទាំង​ថាមពល​ថ្ម​ផ្ទុក​បាន​ដល់​ទៅ 2460mAh និង​ដំណើរការ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1.2 Jelly Beanទៀតផង៕

      ប្រភពៈ techfresh