ព័ត៌មាន

កាន់តែប្លែកៗជាមួយ Tablet ម៉ូដែលថ្មីរបស់ Cube

         កាន់តែ​ទាក់ទាញ​និង​គួរ​ប្រាថ្នា​ចង់បាន​នៅ​នឹង​ដៃ​ជាមួយ​ប្រភេទ Tablet ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Cube មាន​ឈ្មោះថា Cube U30GT Mini2 Tablet បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Rockchip RK3188 Quad-Core Processor ដែល​ចេញលក់​នៅ​សប្តាហ៍​នេះហើយ។

         មុខងារពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ប្រភេទ Cube U30GT Mini2 Tablet រួមមាន កម្រិត​អេក្រង់​ប្រភេទ IPS Display ទំហំ 7.9 inch ដែលមាន Resolution: 1024 x 768 pixels និង​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android ទៀតផង។

        លក្ខណៈពិសេសប្លែកៗដែលមាន​បំពាក់​មកជា​មួយ Cube U30GT Mini2 Tablet រួមមាន 2GB of RAM, ARM Mali 400 Graphic និង On board Storage ទំហំ 16GB ហើយ​កម្រិត​កាមេរ៉ា​ខាងមុខ​សម្រាប់ Video Chat ទំហំ 2 មេ​ហ្គា​ភិ​ច​សែ​ល​និង​ខាងក្រោយ​សម្រាប់​ថតរូប ថត​វីដេអូ 5 មេ​ហ្គា​ភិ​ច​សែ​ល។

        ដោយឡែក ថាមពល​ថ្ម​វិញ វា​អាច​ផ្ទុក​បាន​ដល់​ទៅ 4000mAh ហើយ​លោកអ្នក​អាច​ជាវ​វា​បាន​ក្នុងតម្លៃ​ត្រឹមតែ 190 ដុល្លារ​ប៉ុណ្ណោះ៕

         ប្រភពៈ firstpost