ព័ត៌មាន

ស្មាតហ្វូនម៉ូដែល Idea Aurus 2 ស៊ីមពីរចេញលក់ក្នុងតម្លៃសមរម្យ

        ឥឡូវនេះ ក្រុមហ៊ុន Idea Cellular បានចេញ​លក់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ស៊ីម​ពី​ថ្មី​ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android 4.1 មាន​ឈ្មោះថា Idea Aurus 2 ដាក់លក់​នៅ​ប្រទេស​ឥណ្ឌា​ក្នុងតម្លៃ Rs 6490 គិត​ជា​ប្រាក់​ដុល្លារ​ស្មើ 120 ដុល្លារ។

         លក្ខណៈពិសេសៗដែលមាន​បំពាក់​មកជា​មួយ​ស្មា​ត​ហ្វូ​ន Idea Aurus 2 រួមមាន អេក្រង់​ប្រភេទ HVGA Touchscreen Display ទំហំ3.5 inch និង​ដើរ​ដោយ​អង្គ​ប្រតិបត្តិ​ការណ៍ Single-Core Processor មាន​ល្បឿន 1GHz, RAM ទំហំ 512MB, Internal Storage ទំហំ 4GB ព្រមទាំង​មាន MicroSD Card Slot ចំនួន​មួយ​ផងដែរ​សម្រាប់​បន្ថែម​ទំហំ Storage បាន​ដល់​ទៅ 32GB ឯណោះ។

         គួរ​រំលឹក​ផងដែរ​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Idea Aurus 2 ខាងលើនេះ​ត្រូវបាន​រចនា​ឡើង​ដោយមាន​កាមេរ៉ា​ពី​ផ្នែក​គឺ ផ្នែក​ខាង​មុខជា VGA Camera និង​ផ្នែក​ខាងក្រោយ​មាន​ទំហំ 3.2 មេ​ហ្គា​ភិ​ច​សែ​ល៕

         ប្រភពៈ techfresh